ឱ្យតែមានក្តីស្រលាញ់ចំពោះគ្នាពិត មិនថាឧបសគ្គច្រើនប៉ុណ្ណា ជឿថាគូស្នេហ៍ទាំង ២ ប្រាកដជាអាចជម្នះនិងឆ្លងកាត់ទៅដោយជោគជ័យ។
ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យគ្រប់គ្នាមានចិត្តរំភើបខ្លាំង ព្រោះតែខាងប្រុសមិនមែនបុរសមានទ្រព្យ មានការងារត្រឹមជាជាងជួសជុលឡាន តែនៅតែខំប្រឹងប្រែងរកលុយរៀបការជាមួយមនុស្សជាទីស្រលាញ់តាមការសន្យាមិនប្រួលប្រែ ដោយស្នេហានេះមានចំណងដល់ទៅ ៤ឆ្នាំ៣ខែឯណោះ។
គណនីហ្វេសប៊ុកឈ្មោះ Æmm Kdey បានមានការរៀបរាប់ថា៖ «រយៈពេល៤ឆ្នាំ៣ខែ យើងឆ្លងឧបសគ្គជាមួយគ្នាច្រើនណាស់ បងធ្លាប់សន្យាជាមួយអូននឹងដឹកដៃអូនចូលរោងការ តែពេលនេះពួកយើងបានសំរេចហើយ ត្រឹមជាងជួសជុលឡានម្នាក់ គ្មានលុយច្រើនដូចគេ គ្មានឡានគ្មានរបស់ល្អផ្ដល់ឲ្យអូនដូចគេ តែបងសូមសន្យាថែរក្សាអូន១ជីវិត។
្នបើស្រលាញ់នាងកុំគិតពីសម្រស់នាង, បើស្រលាញ់នាងត្រូវស្រលាញ់គ្រួសារនាង, បើស្រលាញ់នាងត្រូវផ្ដល់តំលៃដល់នាង, បើស្រលាញ់នាងត្រូវស្រលាញ់អ្វីដែលនាងមាន, បើស្រលាញ់នាងសូមកុំគិតពីអតីតកាលរបស់នាង។ ជាងជួសជុលឡានស្រលាញ់អ្នកគ្រូ »៕