សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសសើរ! ភរិយាអភិបាលខេត្តសៀមរាប បង្ហាញកសិដ្ឋានមួយ ដែល​​​​ដាំបន្លែធម្មជាតិនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក!

By khit168

January 11, 2020

សៀមរាប៖ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវទាងអេង ទៀ សីហា ដែលជាភរិយាអភិបាល នៃគណអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការចុះពិនិត្យទីតាំងដាំបន្លែសុវត្ថិភាព ឈ្មោះ “Happy + Co Farm” ដែលមានទីតាំងនៅក្នុងភូមពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ក្នុងគោលបំណងលើកទឹកចិត្ត ក៏ដូចជាសាកសួរដល់ម្ចាស់កសិដ្ឋាន និងជម្រុញបន្ថែមនូវការដាំដុះ និងត្រួតពិនិត្យលើបញ្ហាប្រឈមនានា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយពេលត្រួតពិនិត្យរួចរាល់ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដាំក្នុងបំពង់ទីបជ័រប្រើជាមួយទឹក ដោយមិនចាំបាច់មានដី។ លោកជំទាវបានធ្វើការបង្ហោះសារនៅលើ ទំព័រ Facebook ផ្លូវការរបស់លោកជំទាវថា៖

“អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡេកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ទៅ៧សប្ដាហ៍ ។ អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយអោយបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប”៕

រូបភាពនិងអត្ថបទ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព