អត្ថបទសំខាន់ចាំបាច់ដែលអ្នកត្រូវតែស៊ែចែករំលែក ដើម្បីការពារកូនៗ និងប្អូនតូចៗរបស់អ្នកពីការបំពាននានា

អត្ថបទនេះពិតជាសំខាន់ណាស់ទើបខ្ញុំបាទធ្វើការបកប្រែហើយផុសជូនបងប្អូនទាំងអស់គ្នាអោយបានជ្រាប។

🙏សូមចែករំលែកប្រសិនបើអ្នកគិតថាវាពិតជាចាំបាច់

📖នេះគឺជាបញ្ជីនូវរឿងដែលលោកអ្នកគួរបង្រៀនកូនប្រុសស្រីរបស់អ្នកនៅពេលដែលពួកគេអាយុនូវតិចនៅឡើយ៖

១. ណែនាំកូនស្រីរបស់អ្នកកុំអោយអង្គុយលើភ្លៅនរណាទាំងអស់ គ្រប់កាលៈទេសៈ រួមបញ្ចូលទាំងពូៗរបស់ពួកគេផងដែរ។

២. ចៀសវាងមិនអោយកូនៗរបស់អ្នកឃើញលោកអ្នកផ្លាស់ប្តូរសំលៀកបំពាក់នៅពេលដែលពួកគេមានអាយុចាប់ពី២ឆ្នាំឡើងទៅ។ អ្នកគួរព្យាយាមគេចចេញទាំងពេលដែលអ្នកស្លៀកសំលៀកបំពាក់ ឬក៏ពួកគេស្លៀកសំលៀកបំពាក់ក៏ដោយ។

៣. មិនត្រូវអោយនរណាម្នាក់ក្នុងវ័យជំទន់គិត ឬហៅកូនៗរបស់អ្នកថា ជាប្តី ឬប្រពន្ធរបស់ពួកគេឡើយ ទោះបីជាក្នុងន័យនិយាយលេងក៏ដោយ។

៤. គ្រប់ពេលពេលវេលាដែលកូនៗរបស់អ្នកទៅលេងនៅខាងក្រៅ សូមមេត្តាតាមដានពួកគេអោយដិតដល់ថាតើ ប្រភេទល្បែងអ្វីដែលពួកគេកំពុងលេង។ ក្មេងៗសព្វថ្ងៃនេះអាចទទួលរងការរំ លោ ភ បំ ពា ន ផ្លូវ / ភេទ. ទាំងដែលគេមានអាយុនៅតូចនៅឡើយ។

៥. មិនត្រូវបង្ខំកូនរបស់អ្នកអោយនៅជាមួយ​ ឬក៏ទៅលេងជាមួយមនុស្សវ័យជំទង់ដែលពួកគេមានអារម្មណ៍មិនកក់ក្តៅជាមួយឡើយ ហើយឧស្សាហ៍សង្កេតមើលកូនៗរបស់អ្នកប្រសិនបើពួកគេចូលចិត្តមនុស្សពេញវ័យជំទង់ជ្រុលខ្លាំងពេក។

C72d0c650838e3eb9ef17ad32404891a  Children Pictures Baby Pictures

៦. នៅពេលដែលកូនៗរបស់អ្នកផ្លាស់ប្តូរការរស់នៅរបស់ពួកគេហើយក្លាយជាមនុស្សដែលមិនចង់ជួប​ ឬនិយាយជាមួយអ្នកដ៏ទៃ អ្នកត្រូវព្យាយាមអត់ធ្មត់សាកសួរសំណួរគ្រប់បែបយ៉ាងទៅដល់កូនរបស់អ្នក។


៧. បង្រៀនកូនៗរបស់អ្នកដោយប្រុងប្រយ័ត្នអំពីតម្លៃនៃច្បាប់ ផ្លូវ ភេទ ប្រសិនបើអ្នកមិនបង្រៀនទេ សង្គមដែលគេរស់នៅនឹងបង្រៀនពួកគេអោយដើរផ្លូវ ខុសខាងច្បាប់នៃតម្លៃផ្លូ វ / ភេ ទ។

៨. អ្នកគួរតែណែនាំសម្ភារៈថ្មីៗ​ និងបង្រៀនពីច្បាប់នៃការលេងរបស់ទាំងនោះអោយបានត្រឹមត្រូវ ដូចជារូបតុក្កតាដែលអ្នកទើបតែទិញសម្រាប់ពួកគេមុនពេលពួកគេចាប់ផ្តើមឃើញ​ និងលេងវា។

៩. គួរប្រើប្រាស់កម្មវិធីកម្មវិធីតាមដានកូនរបស់អ្នកទៅលើបណ្តាញប្រព័ន្ធណេតវើក ( Parent Control) ដូចជាអ៊ីនធើណិត ទូរស័ព្ទដៃ ឬទូរទស្សន៍ខ្សែកាប ហើយណែនាំមិត្តភក្កិរបស់អ្នកដែលកូនរបស់អ្នកឧស្សាហ៍ទៅលេងជាមួយអោយប្រើប្រាស់កម្មវិធីនោះផងដែរ។

១០. បង្រៀនកូនៗរបស់អ្នកដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅអោយចេះសំអាតកន្លែងសំងាត់ ឬកន្លែងខ្មាសអៀនរបស់ពួកគេអោយបានត្រឹមត្រូវ។ ហាមប្រាមពួកគេមិនអោយនរណាម្នាក់ប៉ះតំបន់ទាំងនោះឡើយសូម្បីតែអ្នកជាម្តាយឳពុកក្តី(ត្រូវចងចាំថាសប្បុរសធម៌ចាប់ផ្តើមពីក្នុងផ្ទះជាមួយនឹងអ្នក)។

១១. ហាមឃាត់សម្ភារៈខ្លះៗ​ ឬរបស់ដែលអ្នកគិតថាទាក់ទងនឹងការគំរាមកំហែងដល់កូនៗរបស់អ្នក (រួមបញ្ចូលទាំង តន្រី្ត ភាពយន្ត មិត្តភក្កិ ឬក្រុមគ្រួរសារ)

១២. បង្រៀនកូនរបស់អ្នកអោយឈរអោយឆ្ងាយពីហ្វូងមនុស្សដោយអោយហេតុផលសមស្របទៅពួកគេ។

Girllonelymissyousadalonechild C239f94ac9e48bd36a72197e51c1a237_h

១៣. នៅពេលដែលកូនរបស់អ្នកត្អូញត្អែរអំពីនរណាម្នាក់សូមកុំនៅស្ងៀមអំពីរឿងនេះអោយសោះ។ លើកយកករណីនេះមកពិភាក្សាហើយបង្ហាញថាអ្នកអាចការពារពួកគេបាន។

ដើម្បីក្លាយជាឪពុកម្តាយល្អអ្នកត្រូវបង្រៀនកូនៗរបស់អោយបានត្រឹមត្រូវហើយត្រូវចងជានិច្ចថា “ជីវិតមនុស្សគឺវែងឆ្ងាយ បើមានបញ្ហាតាំងពីគេនៅក្មេងគឺវាអាចជាស្រមោលអន្ទោលតាមប្រាណរហូតដល់ពួកគេចាស់ទៅ”។

SOURCE: Smarties "The Fitness Studio" Thank you for sharing a value article.

បកប្រែដោយ៖​ weone shop