សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជួយលេីកទឹកចិត្តពួកគាត់ទាំងអស់គ្នា! គម្រូល្អដល់សង្គម យុវជនពីរនាក់យកពេលទំនេរដេីររេីសសម្រាមសម្អាតឆ្នេរអូឈេីទាល !

By Shield

January 12, 2020

ថ្មីៗយេីងបានឃេីញថាខេត្តព្រះសីហនុគឺបាននឹងកំពុងអភិវឌ្ឍឡេីងវិញក្រោយការឡេីងកាន់តំណែងជាអភិបាលខេត្តរបស់​ ឯកឧត្ដម​ គួច​ ចំរេីន​ ដែលនេះគឺទទួលការសាទរពីសំណាក់ប្រជាជនជាច្រេីន​ ។ ក្នុងនោះដែរយេីងក៏បានឃេីញការយកចិត្តទុកដាក់រឿងបរិស្ថានខ្លាំងមែនទែនពីសំណាក់រដ្ឋបាលខេត្តព្រះសីហនុ​ ។

ស្របពេលនេះដែរយេីងក៏បានឃេីញយុវជនពីរនាក់ដែលជាគម្រូល្អក្នុងសង្គមបានបង្ហោះពីយុទ្ធនាការសម្អាតបរិស្ថានដផយគណនីហ្វេសបុកមួយមានឈ្មោះ​ Bonvongsaranyou Rith បានបង្ហោះថា​៖

« ល្ងាចនេះបាន៣បាវ​ ដោយមានគ្នាត្រឹមតែពីរនាក់​ ចុះទម្រាំមានគ្នាច្រេីនលេីសនេះ​ តេីយេីងនឹងអាចរេីសសម្រាមបានប៉ុន្មានបាវទៅ​ ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមជាមួយខ្ញុំនាសប្ដាហ៍ក្រោយ​ » ។

ក្រោយការបង្ហោះរបស់ម្ចាស់គណនីខាងលេីភ្លាមគេបានឃេីញផេកហ្វេសបុកផ្លូវការរបស់ឯកឧត្ដម​ គួច​ ចំរេីន ក៏បានបង្ហោះសារលេីកទឹកចិត្តក៏ដូចជាកោតសរសេីរថា​៖  « ពូពិតជាសូមកោតសសេីរ​យ៉ាងក្រៃលែងនូវសកម្មភាពដ៏ល្អប្រពៃ​ និងគម្រូរបស់ក្មួយទាំងពីរក្នុងការសម្អាតឆ្នេរអូរឈេីទាលអោយស្រស់បំព្រងកាលពីរសៀលនេះ។

ពូសូមលេីកទឹកចិត្តអោយមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត​ ដេីម្បីអោយឆ្នេរសមុទ្រយេីងកាន់តែមានសោភណ៍ភាព​។ ឆ្នេរសមុទ្រ​ស្អាតផ្តេីមចេញពីយេីងទាំងអស់គ្នា »។

ដូច្នេះហេីយឯកឧត្ដមក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទៅកំសាន្តនៅទីណាក្ដីឃេីញសម្រាមតិចតួចក្ដីគួរតែចេះជួុយសម្អាតគ្នាដេីម្បីបរិស្ថានស្អាតជុំវិញប្រទេសរបស់យេីង ៕