ក្រោយការរិះគន់លើក្បួនរថយន្តអង្គមហាក្សត្រថៃថាបង្កការកកស្ទះ ស្តេចថៃបានចេញរាជបញ្ជាកែប្រែច្បាប់ថ្មីធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង

ដូចដែលយើងបានដឹងរួចមកហើយថា​ ប្រទេសថៃមានច្បាប់តឹងរ៉ឹងខ្លាំងណាស់ សម្រាប់ជនណាដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ និងសែរាជវង្ស ដោយជនដែលហ៊ាមល្មើសនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ១៥ឆ្នាំ ឯណោះ។

តែស្រាប់តែថ្មីៗនេះ មានការរិះគន់មួយបានកើតឡើយ លើបណ្តាញទំនាក់ទំនងសង្គម ​ទាក់ទងនឹងបញ្ហារំខាននានាក្នុងទីក្រុងបាងកកដោយសារតែការបិទផ្លូវ សម្រាប់ក្បួនរថយន្តរបស់ព្រះមហាក្សត្រ។

Maha+Vajiralongkorn+Thailand+Celebrates+Coronation+FX0fsR2AhPml

អ្វីដែលកាន់តែចាប់អារម្មណ៍ក្រោយការរិះគន់ ​គឺមិនមានចំណាត់ការណាមួយ  ចោទប្រកាន់អ្នករិះគន់នោះឡើយ  ផ្ទុយទៅវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃថែមទាំងចេញមុខបកស្រាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជបញ្ជាឲ្យប៉ូលិសនៅក្នុងទីក្រុងបាងកកបញ្ឈប់ការបិទផ្លូវសម្រាប់ក្បួនរថយន្តរបស់ព្រះមហាក្សត្រទៀតផង។

Thailand 1

W1240 P16x9 Thailande Roi Mahavajiralongkorn

ហើយបន្ថែមពីនេះ អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បានចេញមុខបកស្រាយថា  ការបិទផ្លូវសម្រាប់មហាក្សត្រធ្វើឡើងសម្រាប់ផ្លូវតូចៗតែប៉ុណ្ណោះ ​តែយ៉ាងណាច្បាប់ថ្មីគឺបានកែប្រែឡើងវិញផងដែរ ក្រោយការរិះគន់មួយនេះ ដោយអនុញ្ញាតឱ្យប្រជាជនបន្តប្រើប្រាស់ស្ពាននៅលើផ្លូវរបស់ក្បួនរថយន្តមហាក្សត្រ៕