សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បងប្អូនអ្នកស្រលាញ់សត្វចឹញ្ចឹមទាំងអស់មេត្តាជួយផង! ម្ចាស់​សមាគមចិញ្ចឹមសត្វឆ្កែ​ឆ្មារអនាថា ប្រកាសសុំជំនួយដល់ការផ្គត់ផ្គង់ដល់សត្វទាំងអស់នេះដោយមួយខែចំណាយដល់ទៅ…!

By Shield

January 14, 2020

រៀងរាល់ថ្ងៃនេះបងប្អូនដែលស្រលាញ់សត្វចឹញ្ចឹមគឺពិតជាយល់ដោយក្ដីអាណិតចំពោះពួកគេ​ ដោយខ្លះជាសត្វអនាថា​ ឫខ្លះទៀតយេីងទិញយកមកចឹញ្ចឹមដោយក្ដីអាណិតអាសូរគឺមេីលថែពួកវាដូចជាសមាជិកគ្រួសារមួយដែរ​ ដែលនេះគឺជាក្ដីមេត្តាចំពោះភាវៈមានជីវិតទាំងអស់ ។

ស្រាប់តែថ្ងៃទី​ ១៤​ ខែ​ មករា​ នេះផេកហ្វេសបុកដែលមានឈ្មោះថា​ D For Dog បានបង្ហោះសារដែលភ្ជាប់មកជាមួយរូបភាពរំជេីបរំជួលថា ៖

«គាត់គឺជាម្ចាស់​ សមាគមចិញ្ចឹមសត្វឆ្កែ​ឆ្មារអនាថានៅកម្ពុជា​ Cambodian Animals Protection Association​ (CAPA )​

ឥឡូវនេះកន្លែងគាត់មានឆ្កែ​ចំនួន​ 160ក្បាល​ និង​ ឆ្មារចំនួន​ 70ក្បាល​ ក្នុងបន្ទុក​ គាត់បានប្រាប់ថា​ គាត់ត្រូវការជំនួយ​ដូចជា​ អង្ករ​ ចំណីឆ្កែឆ្មារ​ សាប៊ូ និងឧបករណ៏ប្រេីប្រាស់ផ្សេងទៀត​ គាត់  ផ្គត់ផ្គង់មិនគ្រប់ទេ​ មួយខែគាត់ត្រូវចំណាយ​ អស់3000$ ជារៀ ងរាល់ខែ😢 ដូច្នេះគាត់មានតែសុំជំនួយពីបងប្អូន​ដែលមានចិត្តស្រលាញ់សត្វ សូមចូលរួមទាំងអស់គ្នា​ ច្រេីនតិចមិនសំខាន់​ សំខាន់ទឹកចិត្ត🙏🙏

បញ្ជាក់​ ការបរិច្ចាគរបស់បងប្អូននឹងទៅដល់ដៃគាត់​ យេីងនឹងនាំរបស់របរបស់បងប្អូនទៅអោយគាត់នៅថ្ងៃ​អាទិត្យ​ ទី19​ខែមករា​ ឆ្នាំ2020 • របស់របដែលបងប្អូនចង់បរិច្ចាគអាចយកមកកាន់​ DForDog​បឹងកេងកង​ ABA 001 416 708 » ។

ដូច្នេះហេីយបេីបងប្អូនដែលស្រលាញ់សត្វចឹញ្ចឹមឃេីញហេីយអាចទាក់ទងទៅកាន់ផេកខាងលេីបានដេីម្បីជួយជាទឹកចិត្តបន្តិចបន្តួចដល់រូបគាត់ផង ៕