សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អបអរសាទរដល់ក្រុមរាំ​ OMG ទទួលបានចំណាត់ថ្នាក់លេខមួយ ក្នុងការរាំចង្វាក់របស់ក្រុម​ Black Pink ថែមទាំងទទួលបានការផ្ដល់ជ័យលាភីពីសំណាក់​ Black Pink ផ្ទាល់ទៀតផង​ !

By Shield

January 14, 2020

ប្រិយមិត្តមួយចំនួនបានដឹងនិងស្គាល់ហេីយពីក្រុមរាំនារី​ OMG ដែលមានឈ្មោះល្បីថាមានក្បាច់រាំឡូយនិងបច្ចេកទេសដែលអាចទាក់ទាញហ្វេនបានច្រេីនមែនទែន​ ។

ថ្មីៗក្រុម​រាំ​ OMG បានចូលប្រកួតកម្មវិធីដែលមានឈ្មោះថា​ AwesomeLive ដែលជាកម្មវិធីដែលរៀបចំឡេីងដោយ​ Samsung ហេីយវាគឺជាការប្រកួតរាំចង្វាក់របស់​ Black Pink ដែលមានការចូលរួមពីក្រុម​ Black Pink ផ្ទាល់ ។

ហេីយក្នុងការសម្ដែងនោះក្រុម​ OMG របស់យេីងទទួលបានចំណាត់ថ្នាក់លេខ​ ១​ ដែលនេះគឺជាមោទកភាពមួយជូនប្រជាជនរបស់យេីងនិងកាន់តែឲ្យអន្តរជាតិស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់​ផងដែរ​ ។

គូសបញ្ជាក់ផងដែរថាកម្មវិធីនេះបានរៀបចំឡេីងនៅឯប្រទេស​ ឥណ្ឌូនេស៊ី​ នៅយប់ថ្ងៃទី​ ១៤​ ខែ​ មករានេះ​ ហេីយប្រធានក្រុមរបស់​ OMG កញ្ញា​ ចាន់​ ដាណែតគឺទទួលបានជ័យលាភីដែលប្រគល់ដោយ​ Lisa សមាជិករបស់​ Black Pink ទៀតផង​ ៕