ភ្នំពេញ៖ អ្នកនាង ឱក សុគន្ធកញ្ញា សុទ្ធតែត្រូវបានមហាជនទទួលស្គាល់គ្រប់ៗគ្នាថា ជាតារាចម្រៀងលំដាប់ប្រទេស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ ថែមទាំងមានការងារជាច្រើនយ៉ាងមមាញឹកទាំងការងារច្រៀង សម្តែង និងការងារផ្សព្វផ្សាយផលិតផលនានាផងដែរ បើទោះបីជាអ្នកនាងបានរៀបការមានគ្រួសារ និងមានបុត្ររួចទៅហើយក្តី។
ក្រៅពីការងារសិល្បៈដ៏មមាញឹកហើយនោះ អ្នកនាងក៏បានទទួលផ្សព្វផ្សាយផ្តាច់មុខផលិតផលល្បីៗជាច្រើនទាំងផលិតផលនាំចូលពីបរទេស និងផលិតផលក្នុងស្រុក ដោយបច្ចុប្បន្នអ្នកនាងបានក្លាយជាផ្សព្វផ្សាយ របស់ហាង An Cha Taiwan Milk Tea ដ៏ល្បីល្បាញទៀតផង។
តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ការសម្ពោធសាខាថ្មី របស់ An Cha Taiwan Milk Tea កាលពីព្រឹកមិញនេះនៅលើផ្លូវ ២០០៤ ក្រៅពីមានវត្តមានអ្នកនាង ឱក សុគន្ធកញ្ញា និងតារាល្បីៗចូលរួមផងនោះ តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា សាខាមួយនេះត្រូវបានទិញសិទ្ធ ដោយប្អូនស្រី របស់អ្នកនាង ឱក សុគន្ធកញ្ញា គឺកញ្ញា សុគន្តាណាស័ក្ក (ហៅ Sokun Tana) ដោយដើមទុនក្នុងការបើកហាង AN CHA នេះគឺចំណាយអស់ជិត ៥ ម៉ឺនដុល្លារ ក្នុងនោះមានការជួយពីបងស្រីគឺអ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ ។
នេះពិតជាគ្រួសារដ៏ល្បីល្បាញ និងមានភាពជោគជ័យពិតមែន រហូតធ្វើឱ្យមហាជនមានការកោតសរសើរចំពោះ គ្រួសារបងប្អូនអ្នកនាង ឱក សុគន្ធកញ្ញា ថាម្នាក់ៗពិតជាមនុស្សពូកែ និងសមត្ថភាពរៀងៗខ្លួនដូចគ្នា។
គួរឱ្យដឹងផងដែរថាហាង An Cha Taiwan Milk Tea សាខាថ្មីផ្លូវ ២០០៤នេះ មានទីតាំង ផ្ទះលេខ SHR03 អ័រគីដេ ផ្លូវ 2004 សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ (នៅលើផ្លូវ 2004 ទល់មុខសាលា CIA)៕