សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គាំទ្រទេ?សៀវភៅផាត់ពណ៌តួអង្គក្នុងរឿងរាមកេរ្តិ៍ ត្រៀមបង្ហាញខ្លួនដើម្បីបណ្តុះគំនិតក្មេងៗឱ្យចេះស្រលាញ់វប្បធម៌ជាតិខ្លួន

By Shield

January 16, 2020

ពិតជារឿងគួរឱ្យកោរសរសើរខ្លាំង ​ដោយថ្មីៗនេះក្រុម យុវជនល្ខោនខោលកម្ពុជា បានបង្កើតជាសៀវភៅផាត់ពណ៌ ជាតួអង្គក្នុងរឿងរាមកេរ្តិ៍ ដើម្បីបណ្តុះគំនិតក្មេងៗឱ្យស្គាល់ ស្រលាញ់ ការពារ ថែរក្សា សិល្បៈវប្បធម៌បុរាណរបស់ខ្មែរ។

យោងតាមគណនីហ្វេសប៊ុក  ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ ល្ខោនខោល បានឱ្យដឹងថា៖ «  គាំទ្រ រឺទេបងប្អូន ? សម្រាប់ខ្ញុំវាប្រសេីជាងគំនូរបរទេស វាជាការបញ្រ្ជាបសិល្បៈវប្បធម៌ជាតិដល់កូនៗរបស់អស់លោកអ្នកតាំងពីកុមារភាពនៃពួកគេ ចុះបងប្អូនយល់យ៉ាងណា ? Coming Soon​ »។ 

គួរឱ្យដឹងផងដែរថា ស្នាដៃផលិតសៀវភៅនេះកំពុងតែដំណើរការជាបណ្តើរៗហើយ ដោយក្រុម យុវជនល្ខោនខោលកម្ពុជា ក៏បានប្រកាសស្វែងរករោងបោះពុម្ព ដើម្បីសហការធ្វើជាដៃគូរក្នុងការបោះពុម្ព សៀវភៅផាត់ពណ៌នេះផងដែរ ដូច្នេះកុំភ្លេចជួយគាំទ្រសៀវភៅផាត់ពណ៌ តួអង្គក្នុងរឿងរាមកេរ្តិ៍ ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ជាតិខ្មែរយើងទាំងអស់គ្នាណា៕