សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មុនក្លាយជាតារាចម្រៀងក្នុងផលិតកម្មថោន ម្ចាស់បទ «មនុស្សខ្លះ» ដា សុម៉ាវត្តី ធ្លាប់ប្រឡងកម្មវិធីសម្ថភាពធំៗពីរ!

By khit168

January 16, 2020

ភ្នំពេញ៖ «មនុស្សខ្លះ» ជាចំណងជើងបទចម្រៀងដំបូងរបស់តារាចម្រៀងថ្មីនៃផលិតកម្មថោន កញ្ញា ដា សុម៉ាវត្តី ដែលជាកំពុងល្បីខ្លាំងនាពេលបច្ចុប្បន្ន ខណៈអត្ថន័យបទចម្រៀងចាក់ដោតអារម្មណ៍មិនតិចនាក់ អមជាមួយសំឡេងដ៏ពីរោះផងនោះ ទើបធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើយើងរំលឹកទៅក្រោយបន្តិច ទម្រាំមានភាពជោគជ័យបែបនេះ កញ្ញា ដា សុម៉ាវត្តី បានឆ្លងកាត់ការហ្វឹកហាត់ និងប្រឡងចម្រៀងក្នុងកម្មវិធីធំៗពីរផងដែរ ហើយកញ្ញាមិនដែលបោះបង់ក្ដីស្រមៃរបស់ខ្លួននោះទេ ខណៈកម្មវិធីខ្លះក៏បានជោគជ័យ ហើយខ្លះទៀតក៏មិនបានជោគជ័យក៏ដោយ។ កាលពីឆ្នាំ២០១៣ កញ្ញាបានទទួលជ័យលាភីលេខ១ ក្នុងកម្មវិធី Spy Guy & Girl ហើយកាលពីឆ្នាំ២០១៨ កញ្ញាក៏បានប្រឡងម្ដងទៀតនៅក្នុងកម្មវិធី Cambodian Idol ហើយក៏បានលទ្ធផលល្អផងដែរ គឺកញ្ញាបានឈានមកដល់ វគ្គ Live Show សប្ដាហ៍ទី៤។ ទោះជាមិនអាចទទួលជ័យលាភី កញ្ញានៅតែមិនបោះបង់ក្ដីស្រមៃរបស់ខ្លួន​រហូតដល់ឆ្នាំ២០១៩ កញ្ញាក៏បានបង្ហាញខ្លួនម្ដងទៀត ជាតារាចម្រៀងកុងត្រាថ្មីនៃផលិតកម្មទីក្រុងភាពយន្ត ដែលមានបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនបនទចេញជាបន្តបន្ទាប់ ហើយក៏មានការគាំទ្រយ៉ាងច្រើនផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថាបទចម្រៀង «មនុស្សខ្លះ» ក៏ជាស្នាដៃនិពន្ធផ្ទាល់ពីបងប្រុសបង្កើតរបស់នាងផងដែរ។ ក្រោយឈានជើងចូលផលិតកម្មថ្មីភ្លាម កញ្ញាបានចាប់បានដំណែងតួសម្ដែង ក្នុងរឿងភាគមួយផងដែរ​ក្រោមចំណងជើងថា «ព្រហ្មលិខិតដុះស្លាប» ដែលគ្រោងថត និងចាក់បញ្ចាំងឆាប់ៗនេះ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព