សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ហួសចិត្ត! មានឈ្មោះជាកូន David Beckham ជាមហាសេដ្ឋី បែរជាធ្លាក់ខ្លួនរត់តុកាហ្វេបែបនេះ ​តែស្តាប់ហេតុផលភ្លឺភ្នែកតែម្តង

By Shield

January 16, 2020

Brooklyn ត្រូវបានគេស្គាល់ថាជាកូនប្រុសច្បង របស់តារាបាល់ទាត់ដ៏ល្បី លោក  David Beckham និងអ្នកស្រី Victoria Beckham ដែលជាមហាសេដ្ឋីមួយរូបនៅក្នុងប្រទេសផងដែរ។

តែ Brooklyn ត្រូវបានគេដឹងថា ​នៅតែធ្វើការបន្ថែម ជាក្មេងរត់តុ នៅ ហាងកាហ្វេ១កន្លែង ជាង ២ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង និង ទិញរបស់ប្រើប្រាស់ខ្លួនឯង (ទាំងដែល គ្រួសារ ជាអ្នកមានស្ដុកស្ដម មានលុយដល់ទៅ ៥០៨ លានផោន ដែលច្រើនជាង ម្ចាស់ក្ស័ត្រី អាលីហ្សាបែត ៣៤០ លានផោន)។

អ្នកស្រី Victoria Beckham បានផ្តល់សម្ភាសតាមរយៈកម្មវិធី Ellen Show ថា នេះគឺជារឿងល្អបំផុតសំរាប់ខ្ញុំ និង David ព្រោះយើងទាំងពីរនាក់ ខិតខំធ្វើការខ្លាំង ការដែលយើង ឃើញគាត់ អំណត់អត់ធន់ ខិតខំធ្វើការសន្សំលុយ គឺធ្វើឲ្យយើងមានមោទកភាពបំផុតចំពោះគាត់។

ចំណែក David ក៏ធ្លាប់បានផ្តល់ការសម្ភាស តាមរយៈកម្មវិធី Late Late Show ថាអ្នកក៏ប្រហែលជាដឹងហើយថា ក្មេងៗតែងចង់បាននេះ ចង់បាននោះ មិនចេះឈប់ ឯកូនខ្ញុំក៏ដូចគ្នា គាត់ចង់បាន ស្បែកជើង ទាល់បាល់ថ្មី ស្រោមជើងថ្មី ល្មមគាត់អាយុ ១៤ឆ្នាំ ខ្ញុំ និង Victoria យើងបានគិតថាបើកូនចង់បានអី គួរឲ្យគាត់សាកល្បងរកលុយសន្សំប្រើប្រាស់ ចាយវាយដោយខ្លួនឯង ។

រាល់ថ្ងៃនេះ គាត់ក៏នៅធ្វើការ នៅហាងកាហ្វេនោះ ខ្ញុំតែងជូនគាត់ទៅធ្វើការរាល់ថ្ងៃសៅរ៍ តែមានពេលខ្លះ គាត់ទៅធ្វើការទាំង សៅរ៍អាទិត្យ ហើយទទួលបានកំរៃច្រើនបន្ថែម ហើយខ្ញុំក៏ធ្លាប់បានលឺគាត់បបួលប្អូនគាត់ទៅធ្វើការនេះជាមួយគាត់ដែរ៕

ប្រភព៖​ បងប្រុស សំណាង