សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

ស្បែកសថ្លាស្អាតដូចកញ្ចក់ពីក្នុងខ្លួនមកក្រៅ! ​ទទួលទានទឹកនេះតែ ​១កែវព្រឹក ​និង ​១កែវល្ងាចដឹងតែស្អាតអស់ទាស់

By Shield

January 16, 2020

ក្រៅពីថែរក្សាសម្រស់ខាងក្រៅឱ្យស្រស់ផូផង់ទាំងមុខមាត់ ស្បែក សរសៃសក់ និងដងខ្លួនទាំងមូល តាមរយៈផលិតផលថែរក្សាសម្រស់ហើយវាមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់សុភាពនារីទាំងឡាយ ក្រៅពីថែស្បែកខាងក្រៅ អ្វីដែលទទួលចូលពីខាងក្នុងក៏អាចជួយឱ្យអ្នកស្អាតបានដែរ ដែលគេហៅថាស្អាតពីខាងក្នុងមក។

ដូច្នេះដើម្បីឱ្យស្បែក ស ស្រស់ស្អាត ភ្លឺរលោង និងជួយឱ្យសុខភាពល្អក្នុងពេលតែមួយនោះថ្ងៃនេះយើងខ្ញុំនឹងណែនាំពីវិធីធ្វើភេសជ្ជៈងាយៗបែបធម្មជាតិមួយមុខនេះ៖

គ្រឿងផ្សំ៖

– ប៉េងប៉ោះ ១ផ្លែ

– ការ៉ុត ១មើម

– ត្រសក់ ១ផ្លែ

– ក្រូច ១ផ្លែ (ក្រូចអ្វីក៏បាន)

ការអនុវត្ត

– លាងសម្អាតផ្លែប៉េងបោះ ហើយកាត់ដុំៗ

– យកផ្លែការ៉ុតចិតសម្អាត លាងទឹកឱ្យស្អាតកាត់ជាដុំៗ

– ផ្លែត្រសក់ ចិតសម្បកលាងទឹកឱ្យស្អាត ហើយយកកាត់កន្លះជាដុំៗ

– ផ្លែក្រូចច្របាច់យកទឹក

– បន្ទាប់មកយកគ្រឿងផ្សំដែលរៀបចំរួច មកក្រឡុកចូលគ្នាឱ្យហ្មត់ជាការស្រេច។

ការប្រើប្រាស់៖ អ្នកត្រូវតែទទួលទានភេសជ្ជៈ១កែវនេះពេលព្រឹក និងបើអាចអាចទទួលទាន ១កែវទៀតនៅពេលល្ងាចដើម្បីឱ្យសាច់ស ស្អាត និងក្មេងជាងវ័យ៕