សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

កុំឱ្យប៉ះពាល់ដល់សុខភាពគួរយល់ដឹងថាអាហារអ្វីខ្លះ ដែលអ្នកមិនគួរក្សាទុកក្នុងទូទឹកកក?

By Shield

January 17, 2020

អាហារមួយចំនួន ពេលដែលសល់ ឬចង់រក្សាទុកបានយូរ គឺត្រូវតែរក្សាទុកក្នុងទូទឹកកកទើបមិនខូច។ តែអាហារខ្លះវិញមិនស័ក្ដិសមនឹងទុកក្នុងទូទឹកកកនោះទេ ព្រោះវាធ្វើឲ្យបាត់បង់នូវសារធាតុចិញ្ចឹម ហើយនិងរសជាតិដើម។ មិនមែនគ្រប់អាហារទាំងអស់សុទ្ធតែត្រូវទុកក្នុងទូរទឹកកដើម្បីរក្សាគុណភាពឡើយ។

តើប្រភេទអាហារអ្វីខ្លះ ដែលមិនគួររក្សាទុកក្នុងទូទឹកកក តោះទៅតាមដានដូចខាងក្រោម ៖ 

១. ចេក

អ្នកមិនគួរទុកចេកក្នុងទូទឹកកកនោះទេ ព្រោះអាចធ្វើឲ្យសំបកចេកឆាប់ប្រែជាខ្មៅ ថែមទាំងអាចធ្វើឲ្យសាច់ចេកមិនឆ្ងាញ់ ដោយងាយរលួយបាន។ ដូចនេះ អ្នកគួរតែទុកនៅក្រៅបានហើយ ទើបមិនប៉ះពាល់ដល់គុណភាពចេក។

២. ឪឡឹក

ប្រសិនបើ អ្នករក្សាវាទុកក្នុងសីតុណ្ហភាពត្រជាក់ នឹងធ្វើឲ្យបាត់បង់អាហាររូបត្ថម្ភ។ ផ្លែឪឡឹកបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាដូចជា lycopene និង beta-carotene ដោយសារតែឥទ្ធិពលញាក់។ អ៊ីចឹងហើយ អ្នកគួរតែទុកវាក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម នឹងធ្វើឲ្យឪឡឹកមានរសជាតិកាន់តែឆ្ងាញ់។ ហើយបើសិនជាមាននៅសល់អ្នកគួរទុកវាក្នុងទូទឹកកកត្រឹមរយៈពេលខ្លីបានហើយ។

៣.ប៉េងប៉ោះ

ប៉េងប៉ោះ ក៏មិនខុសពីផ្លែចេកដែរ បើក្នុងទូទឹកកកយូរ អាចធ្វើឲ្យមានផលប៉ះពាល់ដល់ រសជាតិដើមរបស់ប៉េងប៉ោះ។ ថ្វីត្បិត នៅក្នុងសីតុណ្ហភាពត្រជាក់ ប៉េងប៉ោះអាចរក្សាទុកបានយូរពិតមែន ប៉ុន្តែវានឹងធ្វើឲ្យបាត់បង់រសជាតិដើម សឹងតែទាំងស្រុង។ យើងអាចសាកល្បង ធ្វើការកត់សម្គាល់បាន ពីភាពខុសគ្នា នៃរសជាតិដើមរបស់វា ថាតើពិតជាដូច្នោះមែន ឬយ៉ាងណា។

៤. ដំឡូងបារាំង

បើទុកដំឡូងនៅកន្លែងត្រជាក់ និងកន្លែងដែលមានម្លប់ គឺល្អចំពោះវា។ ប៉ុន្តែបើទុកក្នុងទូទឹកកក សីតុណ្ហភាពក្នុងទូទឹកកក នឹងធ្វើឲ្យដំឡូងប្រេះបែក រឹង ដុបៗ ធ្វើឲ្យញ៉ាំទៅលែងឆ្ងាញ់។

៥.ខ្ទឹមបារាំង

ខ្ទឹមបារាំង គឺជាគ្រឿងផ្សំអាហារទូទៅហើយត្រូវបានគេប្រើស្ទើរតែគ្រប់មុខម្ហូប។ យើងមិនត្រូវទុកខ្ទឹមបារាំងក្នុងទូរទឹកកកឡើយ សីតុណ្ហាភាពត្រជាក់ នឹងបណ្តាលឱ្យខ្ទឹមបារាំងប្រែជាទន់។ ដូច្នេះវាចាំបាច់ ក្នុងការទុកខ្ទឹមបារាំងនៅកន្លែងស្ងួត ដូច្នេះវាអាចប្រើបានយូរ។

៦. ទឹកឃ្មុំ

ទឹកឃ្មុំជាអាហារសម្បូរជាតិស្ករខ្ពស់ វាក៏ជាថ្នាំប្រឆាំងនឹងមេរោគនិងបាក់តេរីផងដែរ។ ស្ករនៅក្នុងទឹកឃ្មុំភ្ជាប់តុល្យភាពទឹកនៅក្នុងរបស់វា។ ទឹកឃ្មុំមិនគួរទុកក្នុងទូរទឹកកកទេព្រោះសីតុណ្ហាភាពទាបនឹងបណ្តាលឱ្យទឹកឃ្មុំបង្កើតជាគ្រីស្តាល់ហើយធ្វើឱ្យវារឹង ត្រូវតែរក្សាទុកនៅក្នុងពាងកែវដែលអាចប្រើបានរយៈពេលយូរ។

៧.ទឹកម្ទេស

អ្នកមិនចាំបាច់រក្សាទុកទឹកម្ទេស ក្នុងទូរទឹកកកក៏បានដែល មិនចាំបាច់ខ្លាចឆាប់ខូចនោះទេ ក៏ព្រោះមិនថា ម៉ាកអ្វីក៏ដោយទឹកជ្រលក់នេះមិនងាយនឹងខូចគុណភាពឡើយ។

៨.ខ្ទឹមស

ខ្ទឹមស មិនចាំបាច់ដាក់ក្នុងទូរទឹកកកឡើយ ព្រោះខ្ទឹមសអាចរក្សាគុណភាពល្អបានដល់ទៅ ២ខែឯ ណោះ។

៩.នំប៉័ង

អាហារដែលធ្វើ ពីស្រូវសាលីភាគច្រើនឆាប់ខូច គ្រប់គ្នាដាក់វាចូលក្នុងទូទឹកកកដើម្បីកុំឲ្យឡើងផ្សិត។ នៅក្រោមសីតុណ្ហភាពត្រជាក់ នំប៉័ងនឹងប្រែទៅជាស្វិត រហូតទំពារមិនចង់ដាច់ ថែមទៀតផង។

១០.កាហ្វេ

មិនថាជាគ្រាប់កាហ្វេ ឬជាម្សៅកាហ្វេនោះទេ អ្នកមិនត្រូវរក្សាវាទុក ក្នុងទឹកកកកបានឡើយ វានឹងកើនឡើងជាតិសំណើម បណ្តាលឲ្យបាត់បង់រសជាតិកាហ្វេ។ មួយវិញទៀត កាហ្វេ ដើរតួដូចជាអេប៉ុងស្រូបក្លិនយ៉ាងអញ្ចឹង ដោយវាប៊ឺតយកក្លិនផ្សេងៗ ពីរបស់របរក្នុងទូទឹកកក រហូតទាល់តែ បាត់បង់ក្លិនកាហ្វេអស់ទាំងស្រុងតែម្តង។យើងគួរ តែរក្សាវាក្នុងប្រអប់ជ័រហើយរក្សាទុកក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម៕