នេះបានចំជារោងការបែបខ្មែរពិតៗ ក្លោងទ្វាររោងការ រចនាបថសម្បូរព្រៃគុក ​រចនាឡើងដោយដើមដូង ​ផ្លែស្លា ​និងផ្កាស្លា ​

ជាការពិតណាស់សព្វថ្ងៃរោងការរបស់ខ្មែរយើងហាកមានភាពទាន់សម័យជឿនលឿនខ្លាំងមែនទែន ​ដូចជាការប្រើផ្កាបរទេសស្រស់ៗ  និងផ្កាជ័រជាដើម ​ថែមទាំងតុបតែងដោយរបស់ថ្លៃៗជាច្រើនផងដែរ ​ដោយការតុបតែងបែបនេះទោះបីជាមើលទៅទាន់សម័យខ្លាំង តែការចំណាយក៏ថ្លៃខ្លាំងដូចគ្នា ​ជាពិសេសថែមទាំងបាត់បង់អត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់ខ្មែរបុរាណទៀតផង។

តែសម្រាប់រោងការដ៏ពិសេសមួយនេះ ​មើលទៅមានលក្ខណៈបុរាណខ្មែរពិតៗ ដោយរោងការមួយនេះមានការតុបតែងរចនារោងការជាផ្តែរចនាបទសម្បូរព្រៃគុក ​តុបតែងដោយដើមដូង ផ្កាចក ផ្កាស្លា  និងផ្លែស្លា  មើលទៅស្រស់ស្អាតអស្ចារ្យតាមបែបអភិរក្សខ្មែរតែម្តង។

82337255_120294192818095_2532873198068826112_n

82859115_120293896151458_2818432912016277504_n

រោងការដ៏ពិសេសមួយនេះ ​ត្រូវបានដឹងថាជាពិធីមង្គលការរបស់កូនលោកគ្រូ អាំង ជូលាន ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ភ្នំពេញ តាំងពីថ្ងៃទី ​១៨ ​ខែវិច្ឆិកា ​ឆ្នាំ ​២០១៦ ​តែរោងការនេះនៅតែស្ថិតនៅក្នុងអារម្មណ៍អ្នកលេងបណ្តាញសង្គម ​ហើយក៏មិនទាន់មានអ្នកណាអាចធ្វើបានដូចឡើយ ​ដែលការរំលឹកព័ត៌មាននេះចង់ទាញអារម្មណ៍ប្រជាជនខ្មែរយើងឱ្យងាកមកប្រកាន់ទំនៀមទម្លាប់ខ្មែរបុរាណ ​ពោលសុំឱ្យមានភាពទាន់សម័យ ​តែកុំបំភ្លៃទំនៀមបុរាណរបស់ដូនតាខ្មែរយើង៕

រូបភាព៖ មហឹង្សា សូរ

82881988_120293869484794_5690257692065529856_n

82897906_120293929484788_8610342305200603136_n

82932983_120293996151448_3746736302876262400_n


82469422_120294126151435_9008819492498702336_n

82299326_120294159484765_2066451676847407104_n

82274069_120294052818109_6071331611750694912_n

82264109_120294026151445_3316485188040523776_n

82178539_120294076151440_2964127114753736704_n

82259536_120293972818117_3289992614283051008_n

82241894_120293946151453_5456307559277264896_n

82238447_120294106151437_195438956341362688_n