កាលពីមួយរយៈមុន ព័ត៌មានក្មេងស្រីស្លូតត្រង់មួយរូប ដែលត្រូវក្មេងស្រី ៤រូប ព្រួត វាយ ធ្វើបាបច្រំធាក់ បានធ្វើឱ្យរង្គោះរង្គើរពេញបណ្តាញទំនាក់ទំនងសង្គម សម្តែងការអាណិតក្មេងស្រីមួយរូបនេះជាខ្លាំង ។
ដោយការអា ណិត អា សូរ ពេលនោះមានម្ចាស់ហាងពេជ្រមួយរូប ដែលល្បីថា ជាថៅកែស្រីចិត្តធម៌តែងតែចេញមុខជួយដល់ជនខ្វះខាត គ្មានទីពឹង និងមានជីវភាពទីទាល់ក្រ ហាក់មានចិត្តអាណិត ជាខ្លាំងចំពោះក្មេងស្រី រង គ្រោះ ដែលត្រូវគេវាយធ្វើ បា ប បានប្រកាសស្វែងរកប្អូនស្រី ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តបន្តិចបន្តួចទៀតផង។
ហើយពេលនេះថៅកែស្រីរូបនេះបានជួបនាងដូចបំណងហើយ ថែមទាំងបានប្រគល់ខ្សែកពេជ្រ និងម៉ូតូមួយគ្រឿងដល់ប្អូនស្រីធ្វើឱ្យមហាជនមានការកោតសរសើរខ្លាំងនូវទឹកចិត្តថៅកែស្រីរូបនេះទៀតផង។
តាមរយៈគណនីហ្វេសប៊ុកថៅកែស្រីរូបស្រស់ Dana Try បានរៀបរាប់រូបភាព និងសារយ៉ាងរំភើបចិត្តថា៖ « ក្រោយការជួប😰😰 ស្ដាប់ឪពុកម្ដាយគាត់រៀបរាប់ទាំងរលីងរលោង ខ្ញុំរន្ធត់ចិត្តណាស់។ ធម្មតាកូនស្រី ស្រលាញ់ស្ទើរលេប បែរត្រូវគេវាយដំច្រំធាក់ ហើយឃើញស្រស់ៗក្នុងវីដេអូទៀត មានអារម្មណ៍បែបណាទៅ? 😢😢😢
ថ្ងៃនេះខ្ញុំបានជួបឪពុកម្ដាយ និងក្មេងស្រីដ៏គួរអាណិតនេះហើយ ខ្ញុំប្រាប់គាត់ថា កុំខ្លាច កុំខ្វល់តទៅទៀត អ្នកណាធ្វើអីដាក់បែបហ្នឹងទៀត ត្រូវហ៊ានប្រាប់ ហ៊ាននិយាយ ត្រូវធ្វើជាមនុស្សស្រីដ៏រឹងមាំ ក្លាហាន និងព្យាយាមតស៊ូរៀនសូត្រ។
ខ្ញុំអាណិតគាត់ ខ្ញុំគិតដល់ជីវិតខ្ញុំដែលធ្លាប់នៅម្នាក់ឯង ធ្លាប់រងការភ័យខ្លាចសព្វគ្រប់បែបយ៉ាង តែខ្ញុំមិនដែលចុះចាញ់ទេ ខ្ញុំតែប្រាប់ខ្លួនឯងថា ត្រូវតែជម្នះ ត្រូវតែហ៊ានប្រឈមមុខ ទោះមានរឿងអីកើតឡើងក៏ដោយ។
ខ្ញុំលើកទឹកចិត្តឱ្យគាត់ប្រឹងរៀនសូត្រ ហើយផ្ដល់ខ្សែកឱ្យគាត់មួយខ្សែ និងម៉ូតូមួយគ្រឿងទៀត។ តែខ្ញុំឱ្យគាត់សន្យាថា ប្រឹងរៀនសូត្រ ឈប់ភ័យខ្លាច ហើយមានរឿងអីត្រូវប្រាប់ឪពុកម្ដាយ ហើយបើមានគេគំរាម ត្រូវប្រាប់គ្រូ តែបើនៅតែគេធ្វើបាបទៀត អាចប្រាប់ខ្ញុំបាន។ គាត់ថា ឈប់ឱ្យគេធ្វើបាបហើយ!😊😊
ចាប់ពីពេលនេះទៅនៅពេលដែលអូនលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែខ្លាហ៊ាននិងរឹងមាំជានិច្ច ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ💪💪 »៕