សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សុីក្លូ​មាស​តម្លៃ​ ១លានដុល្លាដាក់លក់ ដេីម្បីឧបត្ថម្ភទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង !

By Shield

January 20, 2020

នៅព្រឹកថ្ងៃទី​ ២០​ មករា​ ឆ្នាំ​ ២០២០​ ផលិតកម្មមាតុចក្របានធ្វេីសន្និសិទកាសែតខ្សែភាពយន្តថ្មី​ រឿង​ « ដេីម្បីកូន​ » ដែលជាខ្សែភាពយន្តស្ដែងចេញពីជីវិតពិតរបស់​ អ្នកធាក់សុីក្លូពិការម្នាក់​ ។

ស្រាប់តែនៅក្នុងព្រឹត្តិការណ៍នោះផលិតកម្មមាតុចក្រក៏បានដាក់តាំងបង្ហាញនូវ​ សុីក្លូមាស​ ដែលមានតម្លៃរហូតដល់​ ១លាន​ដុល្លា​ឯណោះ​ ដែលប្រាក់ដែលលក់បានពីសុីក្លូមាសនឹងបរិច្ចាគទៅកាន់​ មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងតែម្ដង​ ។

គូសបញ្ជាក់ផងដែរថា​ផលិតកម្មមាតុចក្រក៏ធ្លាប់បានឧបត្ថម្ភទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាច្រេីនណាស់មកហេីយ​ គឺក្នុងគោលបំណងជួយសង្រ្គោះទៅកាន់កុមារកម្ពុជាដែលកំពុងតែរងគ្រោះទាំងអស់​ ៕