សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិននឹកស្មានសោះថាគម្រោង «ផ្ទះ១អំពូល១» ដើម្បីសុវត្ថិភាពភូមិឃុំ ដែលបានដាក់សាកល្បងទទួលបានការគាំទ្រខ្លាំងទាំងកម្លាំងកាយ និងចូលរួមថវិកាពីពលរដ្ឋផ្ទាល់គួរឱ្យសរសើរ

By Shield

January 20, 2020

ដុចដែលយើងបានដឹងរួចមកហើយថា  គម្រោង “ផ្ទះ១ អំពូល១” ដើម្បីសុវត្ថិភាពភូមិឃុំគឺជាគំនិតដ៏ល្អពិសេសប្លែករបស់អភិបាលស្រុកបន្ទាយស្រី ដើម្បីបំភ្លឺផ្ទះសម្បែងប្រជាពលរដ្ឋក្នុងតំបន់ និងជាការការពារគ្រោះអាសន្ននានា  បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលងបណ្តាញសង្គមហ្វេសប៊ុក ​រហូតគម្រោងនេះបានលេចចេញជារូបរាងផ្លូវការផងដែរនៅពេលនេះ។

ការដាក់អំពូលសូឡាតាមផ្ទះប្រជាពលរដ្ឋ ​ដែលការជ្រើសសាកល្បងដំបូងនៅក្នុងភូមិព្រះដាក់ ខេត្តសៀមរាប ​ត្រូវបានដឹងថាកំពុងតែដំណើរការ  ៦០% ក្រោមការគាំទ្រពីអភិបាលផង ​ថែមទាំងទទួលបានការគាំទ្រ និងជំនួយទាំងស្មារតី រួមទាំងថវិកាផ្ទាល់ពីប្រជាពលរដ្ឋគួរឱ្យសរសើរជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ – Khim Finan បានរៀបរាប់ថា៖ « ការងារតម្លើងអំពូលសូឡាស្វ័យប្រវត្តិជូនតាមផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់សម្រេចបាន៦០%ហើយ!

ឆ្លៀតពេលចុងសប្តាហ៍ ខ្ញុំបានចុះតាមដានត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់។

មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលឆ្លុះបញ្ជាំងពីការចូលរួមនិងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ នោះគឺការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយះការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំបានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង ។

បើទោះជាក្នុងដំណាក់សាកល្បងនេះ ពួកគាត់មិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។ អរគុណដល់អ្នកភូមិព្រះដាក់ ចំពោះស្មារតីចូលរួម ស្រលាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នាជាសហគមន៍ »៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព