សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចូលរួមអបអរផង! អតីតហ្វ្រេសស៊ីចំណាត់ថ្នាក់លេខ២ ឆ្នាំ ​២០១៥ ម៉េង យៀកលី បានសម្រេចចិត្តចូលរោងការក្នុងដើមខែ កុម្ភៈ នេះហើយ

By Shield

January 22, 2020

កញ្ញា ម៉េង យៀកលី ត្រូវបានដឹងថាជាតារាដែលមានឈ្មោះល្បីគួរសម ​តាមរយៈការចូលរួមប្រលងកម្មវិធី Freshie Girls & Boy ដែលរៀប​ចំ​ដោយ​ក្រុមហ៊ុន BKA Entertainment កាលពីឆ្នាំ ​២០១៥ ​ដោយទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ២។

ក្រោយទទួលបានលទ្ធផលល្អនៅក្នុងការប្រលង ​កញ្ញា  យៀកលី ​មានការងារសិល្បៈជាច្រើនដូចជាការសម្តែង ​រួមទាំងការងារជាពិធីការិនីទៀតផង  តែក្រោយមកកញ្ញាក៏បានដកខ្លួនពីសិល្បៈមួយរយៈ ដោយងាកមកធ្វើជំនួញផ្ទាល់ខ្លួនវិញ ថែមទាំងទទួលបានជោគជ័យខ្លាំងទៀតផង។

ស្រាប់តែថ្មីៗនេះ ​កញ្ញា ​ម៉េង ​យៀកលី បានប្រកាសកម្មវិធីធំរបស់ខ្លួនរហូតផ្អើលអស់មិត្តហ្វេសប៊ុក មិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើន ​ដោយកញ្ញា បានប្រកាសលាភាពនៅលីវ ចូលរោងការនៅថ្ងៃទី ​២ ​ខែកុម្ពៈ ដើមឆ្នាំ ​២០២០ ​នេះហើយ ​ជាមួយនឹងគូដណ្តឹងរបស់កញ្ញាដែលបានភ្ជាប់ពាក្យតាំងពីចុងឆ្នាំ ​២០១៧ មកម្ល៉េះ។

គួរឱ្យដឹងផងដែរថា ​កញ្ញា ​ម៉េង យៀកលី នឹងរៀបអាពាហ៍ពិពាហ៍ ដោយជប់លៀងពិសាភោជនីយអាហារក្នុងអគារ ​ដឺព្រេមៀសេនធឺ ​សែនសុខ ​ដោយគ្រោងរៀបចំកម្មវិធីធំដុំដល់ទៅ ​២អគារឯណោះ។ ​សូមចូលរួមអបអរកញ្ញាផង៕