ជិវិតប្តីប្រពន្ធ មិនដូចជាជិវិតគូសង្សារ ដែលមានភាពស្និទ្ធស្នាលផ្អែមល្ហែមគ្រប់ពេលនោះទេ ព្រោះតែទំនួលខុសត្រូវ និងការងារសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ តែបើគ្មានភាពល្ហូកល្អើនខ្លះជីវិតប្តីប្រពន្ធប្រាកដជាមានភាពសោះកក្រោះខ្លាំង។
តែគួរឱ្យសរសើរណាស់ ថ្មីៗនេះប្តីប្រពន្ធមួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបខ្លាំង ដោយសារតែបុរសជាប្តី ទោះរវល់ការងារខ្លាំងប៉ុនណា តែដើម្បីកន្លែងដែលប្រពន្ធប្រាថ្នាសុខចិត្តបើកផ្លូវឆ្ងាយនាំប្រពន្ធមកលេងបានដូចបំណងពិតជាផ្អែមល្ហែមណាស់។
យោងតាមរយៈគណនីហ្វេសប៊ុក To Chhun ដែលជាស្វាមីបានបង្ហោះរូបភរិយាខ្លួនជាច្រើនជាមួយទេសភាពផ្កាស្បៃរឿង ថែមទាំងរៀបរាប់មួយឃ្លាខ្លី តែមានន័យធ្វើឱ្យគ្រប់គ្នារំភើបថា៖ « កន្លែងដែលអូនប្រាថ្នា ទោះដល់ណាក៏បងជូនទៅ សម្រាប់ប្រពន្ធសម្លាញ់ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង ទីតាំង ផ្សារកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង »។
នេះពិតជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នម យកចិត្តប្រពន្ធ គួរឱ្យសរសើរខ្លាំងមែន ជាពិសេសភរិយាជាមនុស្សស្រីដែលមានសំណាងបានស្វាមីល្អបែបនេះ៕