អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហេីយអំពីរឿងរ៉ាវរបស់ព្រះវេស្សន្ដរដែលនេះគឺជារឿងរ៉ាវមួយនៅក្នុងទសជាតកថ្លែងពីជាតិមួយក្នុងចំណោមជាតិដទៃទៀតរបស់ព្រះពុទ្ធព្រះបរមគ្រូនៃយេីងទាំងឡាយ ។ ហេីយនៅក្នុងសៀវភៅអប់រំរបស់សិស្សានុសិស្សយេីងក៏មានដាក់បញ្ចូលរឿងនេះដេីម្បីឲ្យពួកគេស្វែងយល់ផងដែរ ។
ដោយឡែកពិតជាគួរឱ្យសរសើរខ្លាំង ដិយកាលពីថ្ងៃទី ២២ ខែមករា កន្លងទៅយេីងបានឃេីញសិស្សមួយក្រុមរៀនថ្នាក់ទី ១១A នៅឯ វិទ្យាល័យទួលទំពូងបានធ្វេីការសម្ដែងរឿងព្រះវេស្សន្ដរបានយ៉ាងល្អ ។
នេះបេីយោងតាមការបង្ហោះជាលក្ខណៈវីដេអូរបស់ម្ចាស់គណនីហ្វេសមុកមួយឈ្មោះថា Reaksmey SEK ហេីយបានភ្ជាប់ពាក្យពេជន៍មកថា៖ «សិស្សានុសិស្សថ្នាក់ទី១១A វេនរសៀល នៃវិទ្យាល័យទួលទំពូងបានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ។ សូមសរសើរដល់ប្អូនៗពិតជាមានការខិតខំមែន។ ថ្ងៃ២២ ខែមករា ឆ្នាំ២០២០ »។
ហេីយយោងតាមវីដេអូខាងលេីយេីងក៏បានឃេីញថាពួកប្អូនៗពិតជាមានការខិតខំប្រឹងប្រែងណាស់ក្នុងការសម្ដែងនេះព្រោះថាការសម្ដែងនេះគឺអាចជាការដាស់តឿនមួយសម្រាប់សិស្សដទៃទៀតងាកមកចាប់អារម្មណ៍អំពីការសិក្សារឿងរ៉ាវប្រវត្តិសាស្រ្ដផ្សេងៗជាដេីម ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖