សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ក្តៅៗ មានសង្ឃឹមហើយ! ក្រោយចិនអាចព្យាបាលអ្នកជំងឺមួយរូប ឱ្យជាដាច់​១០០%​ពីវីរុស ​Corona ដ៏កាចសាហាវ

By Shield

January 25, 2020

វីរុសថ្មីផ្លូវដង្ហើម  Corona  បានកំពុងតែឆ្លងរាលដាលពេញប្រទេសចិន និងបណ្តាប្រទេសមួយចំនួន ​ធ្វើឱ្យបណ្តាប្រទេសដទៃសម្តែងក្តីព្រួយបារម្ភជាខ្លាំង ​ដោយពេលនេះបានឆ្លងរាលដាល និងសម្លាប់អាយុជីវិតមនុស្សអស់ជាច្រើនរូបដោយមិនអាចព្យាបាលបាន។

តែពេលនេះ ​ពិតជារឿងមួយដ៏គួរឱ្យត្រេកអរ ​ដោយពេលនេះអ្នកជំងឺមួយរូប បានត្រូវក្រុមគ្រូពេទ្យចិន បានព្យាបាលឱ្យជាដាច់ និងអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យហើយ ​ដែលដំណឹងនេះបានធ្វើឱ្យប្រជាជនលើពិភពលោកអបអរសារទរជាខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។

អ្នកជំងឺមួយរូបដែលជាដាច់នោះត្រូវបានគេស្គាល់ថាមានឈ្មោះ Chen ធ្លាប់ស្នាក់នៅខេត្ត Wuhan ដែលជាកន្លែងផ្ទុះមេរោគ Coronavirus នេះបានចេញរោគសញ្ញាវីរុសថ្មីនៅថ្ងៃទី ​១០ ខែមករា ឆ្នាំ  ២០២០ ​ ហើយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០២ ក៏ត្រូវបានគេធ្វើតេស្តឈាមឃើញថាមានមេរោគ Coronavirus នេះពិតមែន តែក្រោយក្រុមវេជ្ជបណ្ឌិតចិន បានធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ មិនយូរប៉ុន្មានក្រុមគ្រូពេទ្យអាចព្យាបាល អ្នកស្រី ឱ្យជាពីជំងឺរលាកសួត Coronavirus បានជោគជ័យ ១០០% នៅថ្ងៃនេះ។

ទោះជាយ៉ាងណា ​វិធិព្យាបាល ​ឬការប្រើថ្នាំអ្វីដែលនាំឱ្យអ្នកជំងឺជាសះស្បើយ មិនទាន់មានអ្នកណាបង្ហើបឱ្យដឹងច្បាស់លាស់នៅឡើយទេ ​ដោយយើងនឹងរង់ចាំព័ត៌មានបន្ថែមនាពេលក្រោយទៀត។

គួរឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ៕

ប្រភព៖ ​RT