សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ភ្ញាក់ព្រើតដូចគេទះ ៣ដៃ ក្រោយភ្ញៀវជនជាតិចិន ឃើញខ្មែរសែនចូលឆ្នាំចិន ​ហើយនិយាយមួយឃ្លាយ៉ាងចាក់ដោត

By Shield

January 25, 2020

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានឈានចូលមកដល់ ​ដោយថ្ងៃសែន ​គឺថ្ងៃទី  ២៤ ​ខែមករា ​ឆ្នាំ ​២០២០ ​ហើយថ្ងៃចូលឆ្នាំចិនមានរយៈពេល ​៣ថ្ងៃ  គឺថ្ងៃទី ២៥ ​ដល់ថ្ងៃទៅ ២៧ ​មករា ឆ្នាំ ​២០២០ ​ដោយថ្ងៃសែន យើងបានឃើញថា មិនថាតែគ្រួសារសែស្រឡាយចិនទេ  សូម្បីតែគ្រួសារខ្មែរមួយចំនួនធំក៏បានធ្វើពិធីសែនព្រេនដូនតាដូចគ្នាដែរ ​ដោយសម្អាងថាមានជាប់សាច់ឈាមចិន។

ទោះជាយ៉ាងណា​​ថ្មីៗនេះ ​មានគណនីហ្វេសប៊ុកមួយរូបបានបង្ហើបពីទំនៀមនៃការសែនព្រេនចិននេះ  ដោយថែមទាំងបានដាក់មួយឃ្លាធ្វើឱ្យជនជាតិខ្មែរយើងហួសចិត្តផងដែ។

តាមរយៈគណនីហ្វេសប៊ុក ម៉េង អ៊ន់ បានរៀបរាប់ថា៖ « ពេលព្រឹកម៉ោង9:00amខ្ញុំទៅយកភ្ញៀវនៅសណ្ឋាគារពេលទៅដល់ហើយឃើញក្នុងសណ្ឋាគារគេរៀបចំសែនព្រេនតាមប្រពៃណីជនជាតិចិនវៀតណាម ឃើញដូចនេះភ្ញៀវចិនក៏សួរខ្ញុំថាៈ

ភ្ញៀវៈ តើពួកគេកំពុងធ្វើអី?

ខ្ញុំៈ ពួកគេកំពុងរៀបចំសែនព្រេនតាមបែបជនជាតិចិនអ្នកឯងនឹងហើយ! ភ្ញៀវៈ ហាក! ពួកខ្ញុំលែងធ្វើវាមួយជំនាន់ហើយៗនៅទីក្រុងធំៗក៏មិនដែលធ្វើចឹងៗទៀតនោះដែរ!

ខ្ញុំៈចុះអ្នកឯងពេលចូលឆ្នាំចឹងមិនធ្វើមិនខ្លាចដូនតាអ្នកឯងមិនជួយអោយរកសុីមានបានទេអី?

ភ្ញៀវៈ ជំនឿអស់ទាំងនេះជនជាតិចិនភាគច្រើនលែងមានហើយក្នុងប្រទេសនឹងទីក្រុងដែលរីកចំរើននោះ មានតែតាមជនបទខ្លះៗឬសំរាប់អ្នកដែលគ្មានការយល់ដឹងតែប៉ុន្នោះដែលនៅតែធ្វើវានោះ បើដូច្នេះមែនជនជាតិចិនក្រអស់ហើយ

ខ្ញុំៈ តែជនជាតិខ្មែរខ្ញុំមួយចំនួនកំពុងតែធ្វើវាពេញស្រុកព្រោះខ្លាចដូនតាមិនជួយអោយរកសុីមានបាន ធ្វើធំកាលណាល្អកាលនោះ

ភ្ញៀវៈ ចុះម៉េចស្រុកអ្នកឯងមិនឃើញមានបានជាងប្រទេសគេដ៏ទៃទៅ?

ខ្ញុំៈ មានបានឯណាកើតបើយកលុយពិតទៅទិញលុយក្លែងក្លាយមកដុតចោលហើយចំណាយចោលលុយមិនចេះតិចទិញរបស់អត់បានការមកដុតចោលនោះ!​​»។

ព័ត៌មាននេះជារឿងពិត ​ឬយ៉ាងណានោះ ​ខាងយើងខ្ញុំមិនហ៊ានសន្និដ្ឋាននោះទេ ​សម្រេចលើអ្នកអាចពិចារណាតាមការគួរចុះ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព