បើមិនឈឺចាប់ដល់កម្រិតកំពូលទេ មនុស្សស្រីពិតជានៅស៊ូត្រាំត្រែងនឹងបុរសដែលខ្លួនស្រលាញ់ ទោះលំបាកប៉ុណ្ណាក៏ដោយ។ តែបើឈឺចាប់ដល់ថ្នាក់ស្ពឹកខ្លួនហើយនោះ ស្រីៗនឹងដាច់ចិត្តដើរចេញមិនងាកក្រោយ ព្រោះហេតុផល ៥ យ៉ាងនេះ៖
១.លួចលាក់មានក្រៅ ហើយប្រើអំពើហិង្សា មនុស្សស្រីបើទោះជាដឹងថា បុរសដែលខ្លួនស្រលាញ់លួចក្បត់ចិត្តក៏មិនចាកចេញពីគេដែរ។ តែទង្វើដែលទ្រាំមិនបាន គឺអ្នកដែលខ្លួនស្រលាញ់ខ្លាំងជាងជីវិត បែរជាហ៊ានប្រើអំពើហិង្សាមកលើយើងទាំងកាយចិត្ត។
២.មើលងាយដល់អ្នកមានគុណ ទទួលរងការមើលងាយមើលថោកត្រឹមខ្លួនឯង មនុស្សស្រីគ្មានថ្ងៃចិត្តដាច់ពីបុរសឡើយ តែបើគេធ្វើបែបនេះដាក់ក្រុមគ្រួសារយើងវិញ ពិតជាមិនអាចទ្រាំបានទៀតទេ។
៣.ក្បត់នៅនឹងមុខ ដល់ដំណាក់កាលបែបនេះ ទោះជាស្រលាញ់ខ្លាំងប៉ុណ្ណា ក៏ដាច់ចិត្តចេញទាំងមិនងាកក្រោយដែរ ព្រោះការក្បត់នៅនឹងមុខ គឺជាការបញ្ឈឺគ្នាស្រស់ៗតែម្ដង។ មនុស្សស្រីដែលអាចទ្រាំដល់សភាពបែបនេះ គ្មានទឹកភ្នែកទេ។
៤.ហ៊ានឲ្យស្រីថ្មីមកឌឺដង បើហ៊ានធ្វើដល់ថ្នាក់នេះ ស្រីៗសុខចិត្តកាត់បេះដូងខ្លួនដែលកំពុងពេញស្រលាញ់ ព្រោះបែបនេះវាហួសហេតុខ្លាំងមិនអាចទទួលយកបានឡើយ។
៥.ស្រលាញ់យើងទុកត្រឹមលេងសើច ស្រីៗសុខចិត្តទ្រាំទោះបីគេមិនសូវខ្វាយខ្វល់ តែមិនអាចស៊ូទ្រាំជាមួយទង្វើបុរសដែលចាត់ទុកយើងត្រឹមកំដរអារម្មណ៍នោះទេ៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co