សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កំហុសអ្នកណា? ត្រីងាប់ច្រើនក្នុងស្រះទឹកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្រះទឹកខៀវស្រងាត់ តែបែរជាមានជាតិពុល ព្រោះសុទ្ធតែសំណល់ផ្លាស្ទិក (មានវីដេអូ)

By Shield

January 26, 2020

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ត្រូវបានគេដាក់ឈ្មោះឱ្យថាជាសាកលវិទ្យាល័យគំរូមួយដែលមានវិន័យតឹងរឹង និស្សិតសុទ្ធតែមានគុណភាព និងចំណេះដឹង  ជាពិសេសបរិវេណសាលាពិតជាមានទេសភាព ដើមឈើ និងស្រះទឹកខៀវស្រងាត់​ ជាទីកម្សាន្តត្រជាក់ចិត្តសម្រាប់និស្សិតលំហែអារម្មណ៍ក្រោយការសិក្សា។

តែថ្មីៗនេះ ​ស្រះទឹកនៅសាកលវិទ្យាល័យល្បីមួយនេះ ​ត្រូវបានគេដឹងថាមានសភាពកខ្វក់ខ្លាំង ​ទឹកបែរជាមានជាតិពុល ហើយសូម្បីតែត្រីនៅក្នុងស្រះក៏ស្លាប់អស់ច្រើនក្បាលគួរឱ្យបារម្ភមែនទែន។

យោងទៅតាមរយៈគណនីហ្វេសប៊ុក Kimchheang Yin បានរៀបរាប់ថា៖ «

#ត្រីងាប់ជាច្រើននៅក្នុងស្រះទឹកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#ស្រះទឹកខៀវស្រងាត់តែបែរជាមានជាតិពុល

ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០

មិនដឹងជាមានមូលហេតុអ្វីទេទើបមានត្រីងាប់អណ្តែតជាច្រើននៅក្នុងស្រះទឹកដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនោះខ្ញុំក៏សង្កេតឃើញមានសំរាមប្លាស្ទិក កាកសំណល់ផ្សេងៗបោះចោលនៅមាត់ស្រះនោះ និងមានដុតសំរាមប្លាស្ទិកផងដែរ។ ចំពោះហេតុការណ៍នេះខ្ញុំមិនព្រងើយកន្តើយឡើយ ជឿខ្ញុំចុះ 🙏✊💪 ​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖