សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មើលសឹងមិនស្គាល់! សម្រស់តួឯកស្រីក្នុងរឿង Tag ចុងក្រោយ ស្រស់ស្អាតខុសគ្នាដាច់ពីក្នុងរឿង

By khit168

January 27, 2020

ភ្នំពេញ៖ ស្របពេលខ្សែភាពយន្តខ្នាតធំប្រចាំដើមឆ្នាំ ២០២០ របស់ផលិតកម្ម LD Picture រឿង Tag ចុងក្រោយ (The Last Tag) កំពុងចាក់បញ្ចាំងក៏មានមហាជនជាច្រើនកោតសសើរពីសាច់រឿងនេះមិនដាច់ពីមាត់ថាពិតជារឿងដ៏ល្អមើលមួយរឿងរបស់ខ្មែរ ខណៈការផលិត ក៏ដូចជាការសម្ដែងមានភាពល្អប្រសើរយ៉ាងច្រើនមែនទែន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយឡែកតួសម្ដែងស្រីនៅក្នុងរឿងនេះដែលសម្ដែងជាតួខ្មោចនោះ ត្រូវបានគេទម្លាយប្រាប់ថា បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដដ៏មានភាពល្បីល្បាញមួយរូប ហើយការថតភាពយន្តខ្នាតធំបែបនេះ គឺជាស្នាដៃដំបូងរបស់នាងផងដែរ។ តារាបង្ហាញម៉ូដរូបនោះមានឈ្មោះថា “Ella” និងឈ្មោះពិតគឺ មុន្នី វ៉ាន់ច័ន្ទពិសី ដែលនាងទើបតែមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿង Tag ចុងក្រោយ (The Last Tag) នេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD Picture ក្រោយពីជោគជ័យស្នាដៃរឿង «នាឡិកា : ដាស់វិញ្ញាណ»  នាចុងឆ្នាំ២០១៩។ គួរបន្ថែមផងដែរថា ភាពយន្តខ្នាតធំទាំងពីររឿងនេះ ជាស្នាដៃនិពន្ធដោយអ្នកនិពន្ធវ័យក្មេង លោក នួន ម៉ូលីន ដែលជាអ្នកនិពន្ធទើបបោះជំហានចូលក្នុងវិស័យភាពយន្តខ្នាតធំថ្មីៗនេះ ក្រោមការផ្ដល់ឱកាសពីថ្នាក់ដឹកនាំ ផលិតកម្ម LD Picture។ ប្រភពបន្ថែមបានបង្ហាញថា បច្ចុប្បន្ននេះ ផលិតកម្ម LD កំពុងសម្រឹតសម្រាំងផលិតខ្សែភាពយន្តខ្នាតធំជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការអ្នកទស្សនា ហើយនៅក្នុងនោះដែរ ក៏មានរឿង នាឡិកា វគ្គជញ្ជាំងក្រហម (The Red Wall) ផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព