កាលពីខ្ទង់អំឡុងឆ្នាំ ២០០០ ស្តើង ស្ពតអប់រំរបស់ក្រសួងសុខាភិបាល សហការជាមួយអង្គការនានា ត្រូវបានផលិតជាច្រើនដើម្បីចាក់ផ្សាយតាមបណ្តាស្ថានីយប៉ុស្តិទូរទស្សន៍ស្រុកខ្មែរឱ្យប្រជាជនទាំងនៅទីក្រុង និងស្រុកស្រែចម្ការបានយល់ដឹងបន្ថែម។ ដោយស្ពតទាំងនោះសុទ្ធតែបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាឱ្យតាមដានសឹងតែមិនព្រិចភ្នែកតាមរយៈចម្រៀងខ្លីៗនៅក្នុងស្ពតវីដេអូទាំងនោះ មានទាំងស្ពតអប់រំការលាងដៃនឹងសាប៊ូ ការបំបៅទារកដោយទឹកដោះម្តាយឱ្យបានរយៈពេលយ៉ាងតិច៦ខែ រួមទាំងស្ពតអប់រំជាច្រើនទៀត។
នៅក្នុងនោះ វីដេអូចម្រៀង តាក់ទីងណឹងណឹង ដែលជាវីដេអូអប់រំពីការបំបៅដោះទារកដោយទឹកដោះម្តាយមួយមុខគត់ឱ្យបាន ៦ខែ ទទួលបានភាពល្បីល្បាញខ្លាំងក្នុងអំឡុងពេលនោះ អាចនិយាយបានថាអ្នកណាក៏ចេះចាំចម្រៀងនេះដែរ បូកផ្សំនឹងកាយវិការក្មេងស្រីតូចដ៏ក្រម៉ិចក្រមើមគួរឱ្យស្រលាញ់បន្ថែមទៀតនោះធ្វើឱ្យវីដេអូកាន់តែទទួលបានការចូលចិត្តច្រើន។
អស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះមានគណនី និងផេកជាច្រើនបានបើកបង្ហាញរូបភាពបច្ចុប្បន្ននៃក្មេងស្រីតូចម្ចាស់ស្ពតនេះ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសថែមទាំងសរសើរថាពេលធមឡើងនាងមើលទៅស្អាតគួរឱ្យស្រលាញ់ដដែល៕
សូមទស្សនារូបភាពខាងក្រោម និងវីដេអូបទ តាក់ទីងណឹងណឹងៗ ៖