ជាការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែមានឯកសារសំខាន់បញ្ជាក់អត្តសញ្ញាណដូចៗគ្នា ដូចជាអត្តសញ្ញាណបណ្ណ និងប៉ាស្ព័រជាដើម ដោយរបស់នេះជារបស់ដែលបាត់ហើយពិបាកនឹងធ្វើ ហើយអាចនឹងមានជនអគតិយកធ្វើរឿងមិនល្អផងដែរ។
ជាក់ស្តែងថ្មីៗនេះនារីរូបស្រស់មួយរូបបានរៀបរាប់បញ្ហារបស់ខ្លួន ក្រោយពីមានជនជាតិចិនបានឆក់កាបូបរបស់នាង ហើយពេលនេះកំពុងតែមានបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយសារតែពួកជនជាតិចិននោះបានយកប៉ាស្ព័រមកធ្វើអំពើខុសច្បាប់ដែលជារឿងគួរឱ្យបារម្ភខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Mey Mey បានរៀបរាប់ថា៖ « ពួកអាចិនអាចង្រៃចាំមើលតែខ្ញុំនំទេរទៅប្ដឹងពួកហែងយកក្បាលពួកហែងមកចូលគុក ឆកកាបូបខ្ញុំហើយយក ID Card and passport ខ្ញុំទៅធ្វើជំនួញខុសច្បាប់ជាមួយនិងUSA រហូតគេទាក់ទងមកប្រាប់ខ្ញុំ ពួកនេះកើតមកនាំចង្រៃគេណាស់ សំខាន់ខូចឈ្មោះខ្ញុំ មិនអាចទៅUSA បាន បើមានបងប្អូនចង់ផ្ញើរលុយមកក៏មិនបាន ដោសាតែអាចង្រៃចិនវាលួចអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែន
ធ្វើថ្មីបានវិញហើយតែអាបាត់ទៅវាយកទៅធ្វើអីខ្លះទេ 😡😡😡😡😡😡😤😤😤 »។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នមែនទែនចំពោះឯកសារសំខាន់ដែលមានជាប់ខ្លួន ៕