ថ្មីៗនេះវីដេអូមួយនៅក្នុងបណ្តាញសង្គម Youtube ផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយសារតែក្រុមរាំមួយក្រុមបាននាំគ្នាគ្រងឈុតអប្សរា ហើយរាំញាក់ញ័រ គ្រវីគូទ មើលទៅពិតជាទាស់ភ្នែកមែនទែន ថែមទាំងខូចប្រពៃណីឈុតរបាំបុរាណខ្មែរផងដែរ។
តាមរយៈវីដេអូនេះ ត្រូវបានគេដឹងថាជាកម្មវិធីប្រលងរាំមួយនៅសហរដ្ឋអាមេរិច ដើម្បីអបអរថ្ងៃចូលបុណ្យសាកលឆ្នាំ ២០២០ មានឈ្មោះថា Fresno Hmong New Year 2019-2020 ។
ក្រុមរាំនេះគឺជាកូនខ្មែរមួយក្រុមដែលបាននាំគ្នាបង្កើតក្បាច់រាំបទខ្មែរមួយបទ មានចំណងជើងថា «មោទនភាពជាតិខ្មែរ » ជាមួយក្បាច់រាំអន្តរជាតិរស់រវើក តែអ្វីដែលធ្វើឱ្យគ្រប់គ្នារិះគន់ ដោយសារតែក្រុមរាំនេះស្លៀកឈុតអប្សរាខ្មែរខុសទម្រង់ (ដូចឈុតអប្សរាថៃ) ថែមទាំងរាំញាក់ញ័រ មើលទៅហាក់មើលងាយរបាំខ្មែរយើងតែម្តង។
ដើម្បីឱ្យជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖