សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សុវត្ថិភាពជាចម្បង វីរុសថ្មីក៏ខ្លាច ​ហើយក៏ខ្លាចអត់ប្តីដែរ ! ​ Pre-Wedding ពាក់ម៉ាស់បែបនេះមានអីមិនល្អ?

By Shield

January 28, 2020

ពេលនេះវីរុសថ្មី ​Corona  បានកំពុងតែធ្វើឱ្យគ្រប់គ្នាខ្លាចរអារខ្លាំង ​ហើយសូម្បីតែស្រុកខ្មែរយើងក៏បានរកឃើញអ្នកកើតវីរុសមួយករណីដែរ ​ដែលធ្វើឱ្យប្រជាជនខ្មែរមានការព្រួយបារម្ភខ្លាំង ​នាំគ្នាទិញម៉ាស់បាក់គ្រប់គ្នា  និងស្វែងរកទឹកលាងដៃដើម្បីសម្លាប់មេរោគផងដែរ។

តែទោះជាមានករណីវីរុសនេះកើតឡើងយ៉ាងណាក៏ដោយ ​ក៏មិនអាចរារាំងថ្ងៃពិសេសពោលជាថ្ងៃរៀបការដ៏មានសុភមង្គលរបស់គូស្នេហ៍ជាច្រើនគូដែរ ​ដោយអ្នកខ្លះបានកំណត់ថ្ងៃរៀបការរួចទៅហើយមិនអាចរំសាយចោលបានឡើយ ​ដោយពេលនេះថែមទាំងមានគូស្នេហ៍មួយគូដែលជិតដល់ថ្ងៃរៀបការបានថតរូប ​Pre-Wedding  ពាក់ម៉ាស់ទៀតផង។

តាមរយៈគណនីហ្វេសប៊ុក TK Chan បានរៀបរាប់ថា៖ « Pre wedding Day 🥰សុវត្តិភាពជាចំម្បង Corona ក៏ខ្លាចប្តីក៏ចងបាន 🤣យកខាងក្រុមខ្ញុំថត free ម៉ាស់បាទ 😎🤣TK Chan Photography 📸📸»។

នេះពិតជាការថត ​Pre-Wedding  គួរឱ្យសរសើរពិតមែន ​ទោះថ្ងៃល្អយ៉ាងណាក៏ដោយ ​ក៏មិនភ្លេចការពារខ្លួនដែរ៕