សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឃើញហើយអាណិតដែរតែមិនដឹងធ្វើម៉េច! ​ជនជាតិចិន ​២នាក់ ខ្វះកន្លែងស្នាក់ មកសំកុកនៅកៀនហាងគេ ​មើលទៅគួរទៅឱ្យអាណិតណាស់

By Shield

January 29, 2020

ថ្មីៗនេះដោយសារតែវីរុសកូរ៉ូណា ​ដែលជាវីរុសឆ្លងតាមផ្លូវដង្ហើម  មានការផ្ទុះចេញពីក្រុង ​Wuhan  ប្រទេសចិន ​ហើយរាលដាលពេញប្រទេសចិន ​ឆ្លងដល់ប្រទេសដទៃ ​ជនជាតិចិន បានធ្វើឱ្យពិភពលោកខ្លាចរអារខ្លាំង ​រហូតប្រទេសខ្លះ ​បានហាត់ឃាត់ការហោះហើរពីប្រទេសចិនទៀតផង។

ហើយដោយសារតែថ្មីៗនេះ ប្រទេសកម្ពុជាយើង ​ទើបតែរកឃើញករណីឆ្លងមេរោគនេះ ១ករណី ​ដែលកើតលើជនជាតិចិនមកពីក្រុង ​Wuhan  ដែលមកទេសចរណ៍នៅកម្ពុជានោះ ​រឹតតែធ្វើឱ្យប្រជាជនខ្មែរមានការខ្លាចរអារជនជាតិចិនមួយកម្រិតទៀត។

បន្ថែមពីនេះថ្មីៗនេះដែរ ​ជនជាតិចិនជាច្រើនមានបញ្ហាត្រូវបានគេគ្រប់គ្នាខ្លាចរអារមិនហ៊ាននៅជិតនោះទេ ​សូម្បីតែជនជាតិចិនដែលមកចុះពីព្រលានយន្តហោះថ្មីៗក៏មិនត្រូវបានគេឱ្យស្នាក់នៅផងដែរ។

យោងទៅតាមរយៈគណនីហ្វេសប៊ុក រ៉ានី ហាងលក់ទូរស័ព្ទដៃទំនើប បានរៀបរាប់ថា៖ «  ចិនពីរនាក់នេះគាត់ដើររកកន្លែងស្នាក់នៅអត់បានទេលូវ មកនៅសំកុកនៅកៀនហាងខ្ញុំមើលទៅគួរទៅអោយអាណិតណាស់ ទីតាំងនៅមុខផ្សារឃ្លាំងលើ ​»។

ជាការពិតណាស់ ​ករណីនេះពិតជាមានការអាណិតលើជនជាតិចិន ​តែយ៉ាងណាក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ​មានតែសូមឱ្យក្រសួងពាក់ព័ន្ធ ​ឬខាងស្ថានទូតចិនជួយសម្រួលជនជាតិចិនដែលមានបញ្ហាតែប៉ុណ្ណោះ៕