សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទីបំផុតមន្ទីរពេទ្យផ្ទុកអ្នកជម្ងឺវីរុស​កូរ៉ូណា បានសាងសង់រួចហេីយ ប្រេីពេលត្រឹមតែ​ ២ថ្ងៃ​ ប៉ុណ្ណោះ !

By Shield

January 29, 2020

មន្ទីរពេទ្យកែររោគវីរុសដំបូងបង្អស់ Corona របស់ប្រទេសចិនបានបើកដំណើរការនៅថ្ងៃនេះហើយដែលវាមានទីតាំងនៅទីក្រុងមួយក្បែរទីក្រុង Wuhan ។ បន្ទាប់ពីកម្មករនិងអ្នកស្ម័គ្រចិត្តចំណាយពេលតែ ២ ថ្ងៃដើម្បីបំលែងអាគារទទេមួយទៅជាមន្ទីរពេទ្យបន្ទាន់មួយដែលមានគ្រែសង្រ្គោះដល់ទៅ ១០០០គ្រែ ឯណោះ។

ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាក្រុមអ្នកផ្ទុកមេរោគវីរុសនេះដំបូងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ភ្នំដាយប៊ីនៅ ។

អាជ្ញាធរក្រុងបាននិយាយថាគម្រោងនេះបានបញ្ចប់ក្នុងរយៈពេល ៤៨ ម៉ោងដោយសារមានការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់បុគ្គលិកមកពីក្រុមហ៊ុនសាងសង់ក្រុមហ៊ុនឧបករណ៍ប្រើប្រាស់និងមន្រ្តីប៉ូលីសប៉េអឹម។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អគារមន្ទីរពេទ្យនេះគឺស្ថិតនៅស្រុកហ័ងចូវដំបូងឡើយត្រូវបានសាងសង់ជាសាខាថ្មីនៃមន្ទីរពេទ្យកណ្តាល ហួងកាង ហើយរំពឹងថានឹងបើកដំណើរការនៅខែឧសភាខាងមុខនេះ ក៏ប៉ុន្តែស្ថានការគ្រោះថ្នាក់គេក៏បានយកវាមកធ្វើជាកន្លែងដាក់អ្នកជម្ងឺ ផ្ទុក វីរុស កូរ៉ូណាវិញ។

យោងតាមរដ្ឋាភិបាល Huanggang បានឱ្យដឹងថានៅត្រឹមថ្ងៃច័ន្ទគ្រែទាំងអស់ត្រូវបានរៀបចំឡើងដោយអ្នកស្ម័គ្រចិត្តហើយទឹកភ្លើងនិងអ៊ិនធឺណេតក៏ត្រូវបានតំឡើងសម្រាប់ប្រតិបត្តិការដ៏ធំមួយនេះផងដែរ ៕

ប្រភព  : Daily Mail News

សូមទស្សនាវីដេអូ