សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឡូយរបស់គេមួយគូនេះ! បេីស្រលាញ់បង អូនត្រូវស្រលាញ់មាន់បង ហើយបេីបងស្រលាញ់អូនបងក៏ត្រូវថែអូនឱ្យដូចមាន់បងដូចគ្នា

By Shield

January 29, 2020

ជាការពិតណាស់សេចក្តីស្នេហាដែលមានក្តីសុខ មិនត្រឹមតែជាការស្មោះត្រង់ ស្មោះស្ម័គ្រនឹងគ្នានោះទេ គឺការយល់ចិត្តគ្នាទៅវិញទៅមកក៏ជាកត្តាធ្វើឱ្យគូស្នេហ៍មានសុភមង្គល ថែមទាំងអាចឈានទៅរកផ្លូវអាពាហ៍ពិពាហ៍ផងដែរ។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍មួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចផង ​កោតសរសើរផង ​ដោយសារតែខាងប្រុសស្រលាញ់មាន់ខ្លាំងពេក ​រហូតសុំឱ្យគូស្នេហ៍ចែកក្តីស្រលាញ់ទៅមាន់របស់ខ្លួន ឯខាងស្រីក៏យល់ចិត្តគូដណ្តឹងទៀត ដោយព្រមសម្របតាម ថែមទាំងបង្ហោះសារដ៏ចាក់ដោតមួយឃ្លាទៀត។

តាមរយៈគណនីហ្វេសប៊ុក Sokmaneang Met  បានរៀបរាប់ថា៖ ​« ទំរាំដេីរមកដល់ចំនុចមួយនេះគឺដាក់សន្យានឹងគ្នាហេីយថា

ខាងប្រុស_បេីស្រលាញ់បងអូនក៏ត្រូវស្រលាញ់មាន់បងដូចគ្នា

ខាងស្រី_បេីបងស្រលាញ់អូនបងក៏ត្រូវថែអូនអោយដូចមាន់បងដូចគ្នា😂😂 ​»។

នេះពិតជាគូស្នេហ៍ពូកែយល់ចិត្តគ្នាមែន  ៕