សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គាំទ្រអំពើល្អក្នុងសង្គម! ហាងកាហ្វេ Bridge 24h ប្រកាសចែក ៥០០០ម៉ាស ដល់អតិថិជនគ្រប់ៗគ្នា

By khit168

January 31, 2020

ភ្នំពេញ៖ ដោយសារតែវីរុស កូរ៉ូណា កំពុងតែវាយលុកជុំវិញពិភពលោក ហើយនៅក្នុងបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ ត្រូវបានគេនិយាយពីការតម្លើងថ្លៃម៉ាស និងពិបាកទិញនោះ ថ្ងៃនេះហាងកាហ្វេដ៏ពេញនិយមនៅភ្នំពេញ ដែលបើកបំរើសេវាកម្ម ២៤ម៉ោង បានប្រកាសចែកម៉ាស ដល់អតិថិជន ចំនួន ៥០០០ម៉ាស។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រឹកនេះ ហាងកាហ្វេ Bridge 24h បានប្រកាសចែកម៉ាសចំនួន ៥០០០ ដល់អតថិជនទូទៅ ដើម្បីការពារសុខភាពពីវីរុសដ៏កាចសាហាវ កំពុងរាតត្បាតជុំវិញពិភពលោក ខណៈកម្ពុជាក៏ប្រកាសថា មានម្នាក់ដែរ ដែលកំពុងផ្ទុកវីរុសនេះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់ប្រិយមិត្តទូទៅដែលចង់បានម៉ាសដោយឥតគិតថ្លៃ អាចទៅទទួលពីហាងកាហ្វេ Bridge 24 បានពេញ ២៤ម៉ោង នៅ ហាងកាហ្វេ Bridge ដែលបើកដំណើការ ២៤ម៉ោងពេញ ក្នុងមួយថ្ងៃ ដែលមានបម្រើជូននូវ កាហ្វេ ភេសជ្ជៈជាច្រើន ទៀត។ Coffee Bridge នេះក៏មានលក់នូវនំប៉័ង និងអាហារសម្រន់ជាច្រើនជាតម្រូវការរបស់អតិថិជនផងដែរ។ ហាងកាហ្វេ Bridge 24h មានបីសាខា គឺទី១ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម និងសាខាទី៣ នៅតាមបណ្ដោយផ្លូវ ២៥៩ ម្ដុំ IFL៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព