សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រំភើបណាស់! ជាងគំនូរល្បីល្បាញក្នុងទសវត្សរ៍៨០-៩០ មានស្នាដៃឆ្លាក់លើរូបប៉ាណូកុន និងស្លាកពាណិជ្ជកម្មល្បី ​ពេលនេះទទួលបានការគាំទ្រវិញហើយ

By Shield

February 02, 2020

មួយរយៈមុននេះ អ៊ុំប្រុសមួយរូបដែលជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ មានស្នាដៃគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ព័ត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ដោយលោកតានៅតែបន្តចាប់អាជីពនេះដដែលទោះបីជាមិនមានការគាំទ្រតទៅទៀត។

តែពេលនេះពិតជាគួរឱ្យកោតសរសើរ  ដោយថ្មីៗនេះមានហាងមួយបានអញ្ជើញលោកតាមកជួយគូរផ្លាកយីហោហាងថ្មីរបស់ខ្លួន ​ដោយចិត្តមានការគាំទ្រ និងស្រលាញ់ស្នាដៃលោកតាផងដែរ ធ្វើឱ្យលោកតាមានចិត្តរំភើប និងរីករាយជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុកផេក VH Online shop បានរៀបរាប់ថា៖ « ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃពួកខ្ញុំបានអញ្ចេីញលោកតាជាងគំនូរជេីងចាស់ដែលមានរហ័សនាមជាងគំនូរវត្តភ្នំនិងនាមត្រកូលពិតកែវសាន់មកគូរអោយហាងពួកខ្ញុំ👨🏻‍🦳

លោកតាជាអ្នកគូរស្លាកយីហោតាមរោងកុនធំៗពីមុនជាង30រោងកុនដែលក្នុងនោះមានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុងឆ្នាំ1980ជាង៕👏🏻👏🏻

សព្វថ្ងៃលោកតាមានអាយុ83ឆ្នាំហេីយតែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះនិងនៅតែមានឆន្ទៈបន្តធ្វេីការងារបែបនេះទៅតាមលទ្ធភាពដែលគាត់អាចធ្វេីបាន៕❤️

លោកតាមានប្រសាសន៍ថាគាត់រំភេីបនិងសប្បាយចិត្តពេលដែលមានអ្នកនៅគាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូលពីការគូរនេះដូច្នេះបងប្អូនណាដែលស្រលាញ់និងមានបំណងគូរស្លាកយីហោប្រភេទនេះអាចទាក់ទងទៅគាត់បានតាមលេខទូរស័ព្ទ0962434988📢

ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតាដែលបានបញ្ចេញស្នាដៃក្នុងការធ្វេីស្លាកយីហោនេះយ៉ាងយកចិត្តទុកដាក់ទាំងអត្តន័យនិងសោភ័ណ្ឌភាព🖼សូមជូនពរលោកតាអោយមានសុខភាពល្អនិងអាយុយុឺនយូរ👨🏻‍🦳 »៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព