សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឆ្ងល់អត់ លេងហ្វេសប៊ុកសុខៗស្រាប់តែចេញផ្សាយពាណិជ្ជកម្មរបស់ដែលខ្លួនឯងកំពុងតែចង់រក ​តើហ្វេសប៊ុកចេះទាយចិត្តយើងឬ?

By Shield

February 02, 2020

Facebook ជា platform ដែលយើងអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ ឲ្យតែមាន Internet យើងអាចអង្គុយអាន status ណាដែលដ្រាម៉ាៗ អូសមើល meme មើលគេ live លក់ឡេ ឬបើពេលណាយើងសេដ យើង post រូបមួយផូង ហើយអង្គុយចាំមើលគេ likeឬ react និង reply comment ក្រាស់។

ប៉ុន្តែតើអ្នកដឹងទេថា នៅឆ្នាំ ២០១៩ ចំណូលរបស់ក្រុមហ៊ុន Facebook មានរហូតដល់ទៅ ៧០ ពាន់លានដុល្លាឯណោះ? អ្នកទាំងអស់គ្នាច្បាស់ជាលាន់មាត់ថា អុញ! លុយបានមកពីណាច្រើនម៉េស? Facebook ស៊ីលុយតាម Internet ទេដឹង បើមួយថ្ងៃៗ អូសឡើងដាច់បាយដាច់ទឹក? ចម្លើយគឺអត់ទេ លុយ Internet គឺបានទៅក្រុមហ៊ុនទូរស័ព្ទឬ wifi ដែលអ្នកប្រើទៅវិញទេ Facebook អត់ដឹងអីទេ! អញ្ចឹងតើចំណូល Facebook បានមកពីណា?

ចម្លើយគឺសាមញ្ញបំផុតដែលវាចេញពីមាត់ Zuckerberg ផ្ទាល់នោះគឺ ចំណូល Facebook បានមកពីការផ្សាយពាណិជ្ជកម្ម (advertisement)។ នៅឆ្នាំ ២០១៨ នោះ ៩៩% នៃចំណូល Facebook គឺពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម។ អ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ទេនៅពេលកំពុងអូសទៅស្រាប់តែឃើញមាន page ដាក់តាំងរបស់លក់ឬសេវាកម្ម ហើយមានពាក្យថា sponsored នៅពីក្រោមឈ្មោះ page នោះ? បើតាមទិន្នន័យ មានផលិតផលផ្សាយពាណិជ្ជកម្មលើ Facebook រហូតដល់ទៅ ៧លាន។ ក្រុមហ៊ុននានាចូលចិត្តផ្សាយពាណិជ្ជកម្មលើ Facebook ដោយសារវាមានភាពងាយស្រួលដើម្បីទៅដល់ target audience។

តើ Facebook ប្រមូលទិន្នន័យអំពីអ្នកដោយរបៀបណា? ពិតណាស់ ពេលបង្កើត account Facebook យើងច្បាស់ជាបំពេញទិន្នន័យផ្ទាល់ខ្លួនដូចជា ជនជាតិ មុខរបរ ចំណង់ចំណូលចិត្ត។ ប៉ុន្តែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ ព្រោះយើងអាចបន្លំដាក់ទិន្នន័យមិនពិតបាន។ ដូចនេះ Facebook ក៏កត់ចំណាំផងដែរថាអ្នកចូលចិត្ត like page មួយណា join ក្នុង group អ្វីខ្លះ check-in កន្លែងណាខ្លះ។ ទិន្នន័យទាំងនេះអាចឲ្យ Facebook ដឹងថាអ្នកជានរណា ចូលចិត្តអ្វី ចាប់អារម្មណ៍លើអ្វី មានចំណូលប៉ុន្មាន និងចង់រកទិញអ្វី។ បន្ទាប់មក Facebook លក់ពត៌មានទាំងនោះទៅកាន់ក្រុមហ៊ុនដែលចង់ផ្សាយពាណិជ្ជកម្ម។

ឧទាហរណ៍ បើអ្នកទាំងអស់ចូលចិត្ត like ឬ comment លើ post ណាដែលមានម្ហូបអាហារ ច្បាស់ណាស់ថា Newsfeed អ្នក ពេលបើកមើលម្ដងៗឃើញតែ ភីហ្សា ភ្លៅមាន់ អាហារកូរ៉េ។ បើចូលចិត្ត like ឬ comment លើ post ណាដែលនិយាយពីដំណើរកំសាន្ត Newsfeed គឺមានតែពី សំបុត្រយន្តហោះ ខោអាវពាក់ដើរលេង អីអញ្ចឹងទៅ។ ដោយសារតែភាពងាយស្រួលបែបនេះហើយ ទើបក្រុមហ៊ុនផលិតផលជាច្រើនចូលចិត្តផ្សាយពាណិជ្ជកម្មតាម Facebook។

ចឹងមិនបាច់ឆ្ងល់ទេថា ​ហេតុអ្វីយើងកំពុងតែរកផលិតផល របស់​ ឬសេវាកម្មអ្វីផ្សេងៗស្រាប់តែអូសហ្វេសប៊ុកសុខៗចេញផេកផលិតដែលយើងកំពុងតែរកនោះ! ​ហ្វេសប៊ុកមិនមែនគ្រូទាយទេ ​តែជាបណ្តាញសង្គមដ៏ឆ្លាតវៃមួយ៕

ប្រភពព័ត៌មាន៖ CamboFinance