សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរ! តន់ ចន្ទសីម៉ា ជាតារាចម្រៀងទីមួយដែលនឹងផ្តល់ចំណូលដល់អ្នកនិពន្ធយឹម តាស្រង់ពីការច្រៀងគ្រប់កម្មវិធីប្រគំតន្ត្រី និងស្ពតពាណិជ្ជកម្ម

By khit168

February 02, 2020

ភ្នំពេញ៖ ក្រោយជោគជ័យលើវិស័យសិល្បៈយ៉ាងគួរឱ្យកត់សម្គាល់ តារាចម្រៀងស្រីវ័យក្មេងសំឡេងពីរោះ កញ្ញា តន់ ចន្ទសីម៉ា ម្ចាស់បទឡាន​សារ៉ែន ដែលបានល្បីដល់ប្រទេសថៃ រហូតដល់ក្រុមរាំដ៏ល្បីមួយក្រុម បានយកទៅរាំ Cover ផងនោះ បានធ្វើការចុះកិច្ចសន្យា ផ្តល់ប្រាក់ចំណូលដល់អ្នកនិពន្ធ យឹម តាស្រង់ ២០% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់។

នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់លោក យឹម តាស្រង់ បានបង្ហោះមុននេះបន្តិច អមជាមួយ Caption រំភើបផងដែរ ខណៈនេះជាតារាចម្រៀងដំបូង ដែលដឹងគុណដល់បទចម្រៀងរបស់លោក ដែលធ្វើឱ្យនាងល្បីល្បាញ។ សាររបស់លោកមានដូចតទៅ៖ «

រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន😍 អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ។#តន់ចន្ទសីម៉ា»

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថា ក្រោយឈានចូលផលិតកម្ម Galaxy ណាវ៉ាត់ត្រា មិនទាន់បានប៉ុន្មានផង កេរ្តិ៍ឈ្មោះ តារាចម្រៀង តន់ ចន្ទសីម៉ា ហាក់ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ខណៈបទចម្រៀងមួយបទណា ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំង ហើយបទចម្រៀងខ្លះក៏ជាការនិពន្ធដោយលោក យឹមតាស្រង់ ដែរ។ បទចម្រៀងដែលបានចេញផ្សាយ ហើយមានការទទួលការគាំទ្រមានដូចជា «ស្រលាញ់គ្នារកងាប់អី» «យល់ច្រឡំថាស្រលាញ់យើង» «គេនោះជាស្រីកាប់ដាវ» «ឡានសារ៉ែន» និងបទ «ក្រមុំឦសាន្តក៏លាបឡេ» ជាដើម៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព