សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរណាស់! ឃើញមិត្តរួមថ្នាក់ខ្វះខាតខ្លាំង សិស្សៗថ្នាក់ទី១២S នៃវិទ្យាល័យ១០ មករា ១៩៧៩ ចូលលុយគ្នាទិញកង់ សម្ភារៈសិក្សា និងជូនថវិកាមួយចំនួនជួយដល់មិត្ត

By Shield

February 04, 2020

ថ្មីៗនេះសិស្សសាលាមួយថ្នាក់ បានធ្វើឱ្យមហាជន និងគ្រូៗមានការកោតសរសើរខ្លាំងនូវទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន ​ព្រោះក្រោយពីដឹងថាមិត្តរួមថ្នាក់ម្នាក់មានភាពខ្វះខាតខ្លាំងក៏បានរួមមតិគ្នាចូលលុយជួយមិត្តរួមថ្នាក់ ​ពិតជាទង្វើមួយយកជាគំរូមែន។

តាមរយៈគណនីហ្វេសប៊ុក យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩ បានបង្ហោះររូបភាព និងសាររៀបរាប់ថា៖ « ពិតជាគំរូល្អមែន ប្អូនសិស្សថ្នាក់ទី 12 S នៃវិទ្យាល័យ 10 មករា 1979 ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងកង់មួយគ្រឿងនិងថវិការមួយចំនួនជួយដល់មិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ ថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩ និងលោកគ្រូ សុខ រដ្ឋា បានទិញសម្ភារៈសិក្សា កង់ និងថវិការមួយចំនួនឧបត្ថម្ភដល់សិស្សឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ 10 មករា 1979 ដែលមានជីវភាពខ្វះខាត។ អ្នកផ្ដើមលោក ភាត់ គឹមផា ប្រធានថ្នាក់ទី 12 S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជានៃវិទ្យាល័យ 10 មករា1979 ផងដែរ។

លោកគ្រូសុខរដ្ឋាបានឧបត្ថម្ភកង់ចំនួន 1 គ្រឿងដល់ប្អូនស្រីផងដែរពិតជាល្អមែនដែលប្អូនៗសិស្សានុសិស្សថ្នាក់ទី 12 Sដែលមានចិត្តជួយដល់មិត្តរួមថ្នាក់ដែលមានជីវភាពខ្វះខាត យើងខ្ញុំជាគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា កុមារ យុវជន យុវជន យុវជនកាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធជាតិកម្ពុជាយុវជនសហភាពសហព័ន្ធយុជនកម្ពុជាសូមជូនពរឲ្យប្អូនផងសិស្សថ្នាក់ទី 12S ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយក៏សូមឲ្យប្អូនប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា » ។

នេះពិតជាសិស្សៗដែលមានទឹកចិត្តគួរឱ្យយកគំរូតាម ​សង្ឃឹមថាសិស្សៗដទៃ និងប្រជាជនខ្មែរទាំងអស់មានទឹកចិត្តជួយគ្នាទៅវិញទៅមគជាពិសេសអ្នកដែលខ្វះខាតដទៃទៀត៕