សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អូនក៏ទាហានបងក៏ទាហាន! ​ពេលការជាមួយគ្នាទាល់តែប្លែកចឹងបានឡូយ

By Shield

February 05, 2020

គូស្នេហ៍ដែលស្រលាញ់គ្នា និងឈានដល់ផ្លូវអាពាហ៍ពិពាហ៍ ច្បាស់ណាស់ថាតែងតែមានប្រវត្តិស្នេហាខុសៗប្លែកពីគ្នា អ្នកខ្លះស្គាល់គ្នាដំបូងជាមិត្ត ​មិត្តរួមការងារ ​ឬមានចំណងជិតស្និទ្ធផ្សេងជាដើមទើបអាចបង្កើតជាផ្លូវស្នេហាបាន។

ជាក់ស្តែងគូស្នេហ៍មួយគូដែលទើបតែចូលរោងការបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ​ដោយសារតែពិធីហែរជំនូនរៀបការរបស់ពួកគេមានសុទ្ធតែទាហាន ដោយសារតែទាំងខាងប្រុសខាងស្រីសុទ្ធតែទាហាន ដូចគ្នា។

បេីយោងតាម​រយៈគណនីហ្វេសប៊ុក​ Sinoeun SN-Photo បាន​បង្ហោះរូបភាពរៀបការដ៏ពិសេសនេះ ថែមទាំងបានរៀបរាប់ថា ៖ «បងជាទាហាន​ អូនក៏​ជាទានហាន​ 03_02_2020 (ព្រៃផ្តៅ​ ខេត្ត​កំពង់ស្ពឺ​)​ រៀបចំដោយ​ សំអាងការ ឆោម វលក្ខណ៍ ថតដោយក្រុមការងារ​ Sinoeun SN-Photo​ មានសេវាកម្មថតរូប​ ជាកញ្ចប់​ តម្លៃពិសេស​ ពត៌មាន​លំអិត​ Tel : 016 39 75 77» ៕