សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពីមនុស្សប្រុសសោះកក្រោះ! ស្រលាញ់គ្នា៤ឆ្នាំ ​ថ្ងៃ Anniversary ធ្វើរឿងភ្ញាក់ផ្អើលសុំមិត្តស្រីរៀបការ! គ្រាន់តែអានក៏រំភើបញាប់ញ័រខ្លាំងដែរ

By Shield

February 05, 2020

រឿងសំខាន់នៅក្នុងទំនាក់ទំនងស្នេហា ​ឬជាគូសង្សារ ​ជាការពិតណាស់រឿងដែលមនុស្សស្រីគិត និងប៉ងចង់បានពីមនុស្សប្រុសគឺភាពច្បាស់លាស់ ​អាចបន្តចំណងស្នេហ៍ទៅមុខមួយកម្រិតទៀតដើម្បីបញ្ជាក់ពីក្តីស្នេហាពិតនោះគឺការភ្ជាប់ពាក្យ ​ឬអាចឈានដល់ចំណងអាពាហ៍ពិពាហ៍តែម្តង។

ថ្មីៗនេះផងដែរ ​គូស្នេហ៍មួយគូដែលស្រលាញ់គ្នាដល់ទៅ ​៤ឆ្នាំ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលរំភើបរីករាយមិនខុសពីម្ចាស់សមីខ្លួនឡើយ ដោយពួកគេស្រលាញ់គ្នាដល់ទៅ ៤ឆ្នាំ ​តែដល់ថ្ងៃ ​Anniversary  ខាងប្រុសជាគូស្នេហ៍បានធ្វើរឿងភ្ញាក់ផ្អើលសុំមិត្តស្រីរៀបការរបៀប ​Surprised  ធ្វើឱ្យខាងស្រីបាក់ចង្កេះភ្ញាក់ផ្អើល។

តាមរយៈគណនីហ្វេសប៊ុក Thaveak Achhara  បានរៀបរាប់ថា៖ « ថ្ងៃAnniversary 4ឆ្នាំ​ ថាណាត់គ្នាទៅញាំអីជុំគ្រួសារ​ គាត់ក៏សុំឲ្យប៉ាម៉ាក់ជិះជាមួយគ្នាដេីម្បីបានជជែកគ្នា​ ហេីយគាត់ស្មគ្រចិត្តមកបបួលជូនទៅកក់សក់តែងខ្លួន​ ធ្វេីក្រចក ហេីយកម្មង់សុំឲ្យប្តូរខោអាវ​ ស្លៀកនេះពាក់នោះ​ តែឆ្ងល់ថាម៉េចក៏ថ្ងៃនេះរញ៉េរញ៉ៃក្បាច់ក្បូរច្រេីនម៉េស😒​

គាត់ថាបងស្រីកក់នៅហាងមួយចំថ្ងៃគេសម្ភោទផង​ ស្លៀកពាក់ឲ្យត្រឹមត្រូវតិចទៅ​ ក៏ព្រមតាមទាំងឈ្លះគ្នាហុយ​😤 ទំរាំបានទៅដល់គាត់កូរទាល់ដល់ម៉ោង8​ ធ្វេីជិះវង្វេងផ្លូវ​ផង​ ឈប់ទិញនេះនុះតាមផ្លូវផង ដេីម្បីឲ្យបងប្អូនមិត្តភក្តិទៅដល់ជុំគ្នា​ ឯងអ្នកមិនដឹងរឿងខឹងសឹងស្លាប់ព្រោះឃ្លាន​ណាស់😖តាំងពីថ្ងៃ

ពេលទៅដល់ជួបបងស្រីក៏ថាចាំម៉ាក់នៅក្រោមចាំឡេីងទៅទាំងអស់គ្នា​ ស្រាប់បាត់គាត់ទៅបន្ទប់ទឹកបាត់ ពេលឡេីងដល់លេីមានអារម្មណ៍ថាដូចយល់សប្តិ​😨 ឃេីញមិត្តភក្តិបងប្អូន​ ឃេីញគ្រួសារ​ គ្រប់គ្នាផ្តល់ស្នាមញញឹមកក់ក្តៅបាត់ខឹងអស់រលីង​ ទៅជាភ័យថាមានរឿងអីកេីតឡេីង🙄

មនុស្សប្រុសម្នាក់ដ៏សែនសោះអង្គេីយរបស់ខ្ញុំ ធ្វេីរឿងអស់ទាំងនឹងដោយរបៀបណា​ ពាក្យសម្តីគ្រប់ម៉ាត់ដែលគាត់និយាយចំពោះមុខអ្នករាល់គ្នា​រលឹកដល់រឿងរ៉ាវផ្អែម​ ល្វីង​ ជូរចត់គ្រប់បែបយ៉ាងដែលយេីងឆ្លងមកក្នុងរយះពេល4ឆ្នាំជាងមកនេះ​ យេីងមិនដែលនឹកស្មានថាពួកយេីងនឹងមានថ្ងៃនេះជាមួយគ្នា​ តែសន្យាថាទោះបីជារឿងនៅថ្ងៃមុខវាជូររឺចត់ជាងនេះមួយពាន់ដង​ មួយមុឺនដងក៏យេីងនៅជាមួយគ្នារហូត♥️ My salty bitter fiancé​ Rathanak Sok អរគុណដែលស្រលាញ់អូនកាន់តែធំទៅៗរាល់ឆ្នាំ​ ហេីយព្យាយាមកែប្រែច្រេីនយ៉ាងដេីម្បី​មនុស្សស្រីដែលបុិនងរ​ តែcuteម្នាក់នេះ🤣

ហេីយក៏អរគុណខ្លាំងៗដល់បងស្រីខ្ញុំ Kimberly Chan ដែលចាត់ចែងគ្រប់សព្វ​ គាត់ហត់ជាងគេរាល់ពេល​ អរគុណមិត្តភក្តិ​ទាំងអស់​(លាក់ការជិតសាហាវ) បងបង​ និងគ្រួសារដែលបានចូលរួម​ ចែករំលែកក្តីស្រលាញ់​ ភាពកក់ក្តៅ​ និងជាសក្សីរបស់ពួកយេីងទាំងពីរ​ ♥️ អរគុណខ្លាំងៗ 🙏🏻 ​»។

នេះពិតជាការ  Surprised  ដ៏សែនភ្ញាក់ផ្អើលផ្អែមល្ហែមមែនសម្រាប់គូស្នេហ៍៤ឆ្នាំមួយគូនេះ៕