សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខានប៉ះគ្នា ​១០ឆ្នាំ! ពេលនេះ Baifern និង Mario គ្រោងនឹងសម្តែងរឿងថ្មីរួមគ្នា ធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំង

By Shield

February 05, 2020

កាលពី ១០ឆ្នាំមុន ​ខ្សែភាពយន្តរឿង Crazy Little Thing Called Love (สิ่งเล็กเล็ก ที่เรียกว่า…รัก ) ​ដែលសម្តែងដោយតារាសម្តែងល្បីលោក ​Mario  និង ​Baifern  ពិតជាទទួលបានការគាំទ្រជាខ្លាំង ​សូម្បីតែបច្ចុប្បន្ននៅតែមានអ្នកនៅចងចាំរឿងនេះផងដែរ  រហូតចង់ឱ្យតារាទាំង២បានប៉ះគ្នាម្តងទៀតនៅក្នុងខ្សែភាពយន្តថ្មី។

តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំបានមកដល់ហើយ  ដោយប្រភពការបង្ហើបពីហ្វេសនក្លឹបអន្តរជាតិបានឱ្យដឹងថា Baifern និង Mario នឹងធ្វើការសម្តែងខ្សែភាពយន្តថ្មីរួមគ្នា ​ជាខ្សែភាពយន្តបែបស្នេហាមនោសញ្ចេតនានៅក្នុងពេលឆាប់ៗនេះហើយ។

Baifern និង Mario នឹងធ្វើការសម្តែងក្នុងខ្សែភាពយន្ត មានចំណងជើងថា Laser Candy ដែលគ្រោងនឹងធ្វើការក្រុងពាលីក្នុងពេលឆាប់ៗ ​ហើយការចាក់បញ្ចាំងមិនទាន់មានគេបង្ហើបជាផ្លូវការនៅថ្ងៃណានៅឡើយទេ ​មានតែទន្ទឹងរង់ចាំទាំងអស់គ្នាប៉ុណ្ណោះ៕