សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

Pre-Wedding មួយគូនេះប្លែកមែន! ​អូនជាមេល្បែងបងជាប៉ូលីសដេញចាប់​​ ​ទីបញ្ចប់បានបង្កាត់ជាភ្លើងស្នេហា

By Shield

February 06, 2020

ជាការពិតណាស់ មុនពេលរៀបការ ​គូស្នេហ៍ជាច្រើនតែងតែដឹកដៃគ្នាថតរូប ​Pre-Wedding  ដើម្បីទុកជាអនុស្សាវរីយ៍ស្នេហារបស់ខ្លួន ​ដោយអ្នកខ្លះថតរូបនិយាយពីប្រវត្តិស្នេហារបស់ខ្លួន ​អ្នកខ្លះក៏រកនឹកស្តាយ៍ប្លែកៗដើម្បីឱ្យរូបថតថ្ងៃរៀបការរបស់ខ្លួនមើលទៅមានការច្នៃប្រិតិដ្ឋប្លែក ​ពោរពេញដោយភាពកំប្លែងរីករាយជាដើម។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍មួយគូនៅក្នុងប្រទេសថៃ ​បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមអស់សំណើចខ្លាំង ​ដោយសារតែពួកគេបាននាំគ្នាថតរូប ​Pre-Wedding  មើលទៅប្លែកមែនទែន ​មិនធ្លាប់មានអ្នកណាហ៊ានថតបែបនេះឡើយ។

ដោយខាងស្រីបានសម្តែងថតជាមេចែកបៀរ ហើយខាងប្រុសគឺជាប៉ូលីស  ពេលដែលប៉ូលីសបានដេញចាប់អ្នកលេងល្បែងស៊ីសងខុសច្បាប់ ​ទើបពួកគេបានស្គាល់គ្នារហូតបង្កាត់ជាភ្លើងស្នេហ៍។

ទោះជាយ៉ាងណា ​នេះគ្រាន់តែជាការថតរូបធ្វើស្តាយ៍លេងកម្សាន្តសម្រាប់ថ្ងៃរៀបការរបស់គូស្នេហ៍មួយគូនេះប៉ុណ្ណោះ ​សុំកុំយកតម្រាប់តាមព្រោះល្បែងស៊ីសងគឺជាអំពើខុសច្បាប់នាំមកនូវក្តីវិនាស៕