សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បាត់មួយរយៈ ​ពេលនេះម៉ាក់និច ប៉ះប្រុសក្មេងបុត្រម្តងទៀតហើយ! លើកនេះស្វីតលើសមុនៗទៀត

By Shield

February 06, 2020

កាលពីមួយរយៈមុន ​កញ្ញា ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ហៅអូនបុត្រ បានអង្រួនឱ្យប្រិយមិត្តអ្នកគាំទ្រឱ្យចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំង២ហាក់មានភាពស្និទ្ធស្នាលខ្លាំង ​តាមរយៈសកម្មភាព ​និងពាក្យសម្តីឌឺដងដូចគូសង្សារ។

តែក្រោយពីចេញមុខបកស្រាយថាគ្រាន់តែជារឿងការងារ  កញ្ញា  ម៉ានិច និងប្អូនបុត្រ ​ក៏បាត់មុខស្ងាត់មួយរយៈមិនឃើញមានសកម្មភាពរួមគ្នាឡើយ ​ធ្វើឱ្យអ្នកគាំទ្រហាក់មានចិត្តសង្ស័យចំពោះអ្នកទំនាក់ទំនងរវាងអ្នកទាំង២ថា ​កំពុងតែមានបញ្ហាឬយ៉ាងណា។

អ្វីដែលកាន់តែភ្ញាក់ផ្អើល ​ពេលនេះអ្នកទាំង២  បានចេញមុខចាបដៃជួបមុខគ្នាម្តងទៀត ​ម្តងនេះរឹតតែស្វីតលើសមុនតាមរយៈរូបថតជាច្រើនប៉ុស្តិ ​ដែលជាការងារថ្មីដែលអ្នកទាំង២ទទួលរួមគ្នាក្នុងកម្មវិធីពេញចិត្តឬអត់។

តោះ ទស្សនារូបភាពខាងក្រោមនេះ ៖