ចូលរួមអបអរផង! និមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជ័យលាភីត្រូវបានមកលើនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយរូប – Kalib9 ជីវិតកម្សាន្ត | Pelklas

ចូលរួមអបអរផង! និមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជ័យលាភីត្រូវបានមកលើនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយរូប

ថ្មីៗនេះប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ ដោយបានក្លាយទៅជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Summit – ASEM13) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះ។

ដោយសូម្បីតែនិមត្តសញ្ញា ​(Logo)  នៃការកម្មវិធីនេះក៏ត្រូវបានធ្វើថ្មី ​ក្រោមកម្មវិធីប្រលងជ្រើសរើសពីបេក្ខជនជាច្រើនរូប យ៉ាងសម្អិតសម្អាងកន្លងមកផងដែរ ​ដោយពេលនេះជ័យលាភីត្រូវបានមកលើនិស្សិតមួយរូបមកពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។

84332751_1450274385153400_400035646246223872_o

83500705_1450274218486750_8314831044654137344_o

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបរាប់ថា៖ «  សូមអបអរសាទរ! និមិត្តសញ្ញា (logo) ដែលរចនាឡើងដោយនិស្សិត សៀង ឆាយលី ទទួលបានជ័យលាភី និងត្រូវបានជ្រើសរើសជានិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ សព្វថ្ងៃ ឆាយលី កំពុងរៀនថ្នាក់ឆ្នាំទី៤ ផ្នែកគំនូរសារគមនាគម (Graphic Design) នៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ឆាយលី គឺជានិស្សិតដ៏ឆ្នើមមួយរូបដែលមានទេពកោសល្យខ្ពស់ផ្នែកគំនូរសារគមនាគម និងធ្លាប់បានរចនាគំនូរ និងសិល្បៈជាច្រើនប្រកបដោយភាពឆ្នៃប្រឌិត។

កាលពីពេលថ្មីៗកន្លងទៅនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែមករា ឆ្នាំ២០២០ ឆាយលី ត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលផ្នែកគំនូរសារគមនាគមនៅប្រទេសអេស៉្បាញ ក្រោមអាហារូបត្ថម្ភពីកម្មវិធី Erasmus+។

ការទទួលបាននូវជ័យលាភីនេះគឺជាកិត្តិយសផ្ទាល់របស់ ឆាយលី ក្រុមគ្រួសារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងមូល »។

S 46yhj

គួរឱ្យដឹងផងដែរថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នាដៃការរចនារបស់ ម្ចាស់ជ័យលាភីនេះ ជានិស្សិតមានឈ្មោះ សៀង ឆាយលី ភេទ ប្រុស មកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានឆ្លងកាត់ជ្រើសរើស និងវាយតម្លៃ ដោយផ្ទាល់ពី គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៕

83436413_1450274351820070_2533610253111525376_o

83227795_1450274298486742_1276408222458052608_o

85110823_1450274368486735_2569254371384623104_o

85143617_1450274261820079_2025960043735678976_o

84690888_1450274288486743_1414778367789498368_o

84506259_1450274185153420_2509147339164221440_o