យកមុខទៅទុកឯណាទៅ! បរទេសមួយក្រុមឃើញមាត់ព្រែកកំពតសុទ្ធតែសំរាម ទើសភ្នែកពេកនាំគ្នាដើររើសអស់ គួរឱ្យសរសើរមែន – Kalib9 ជីវិតកម្សាន្ត | Pelklas

យកមុខទៅទុកឯណាទៅ! បរទេសមួយក្រុមឃើញមាត់ព្រែកកំពតសុទ្ធតែសំរាម ទើសភ្នែកពេកនាំគ្នាដើររើសអស់ គួរឱ្យសរសើរមែន

បញ្ហាអនាម័យ និងការចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ​គឺជារឿងមួយដែលពិបាកនឹងដោះស្រាយ ​ព្រោះតែមានប្រជាជនមួយចំនួនហាក់មិនទាន់ចេះគិតឱ្យដិតដល់ពីរឿងបរិស្ថាន ​ចេះតែចោលសំរាមផ្តេសផ្តាស ។

ជាក់ស្តែងថ្មីៗនេះផងដែរ ​រឿងបញ្ហាសំរាម ធ្វើឱ្យប្រជាជនខ្មែរបាក់មុខជាថ្មីម្តងទៀតហើយ ​ដោយរូបភាពជនបរទេសដើររើសសំរាម និងសំអាតមាត់ព្រែកខេត្តកំពត ​ធ្វើឱ្យគ្រប់គ្នាកោតសរសើរខ្លាំង និងស្រឡាំងកាំងប្រៀបធៀបថា ​សូម្បីតែជនបរទេសគេចេះសម្អាតបរិស្ថាន ​ចុះប្រជាជនខ្មែរជាម្ចាស់ប្រទេសហេតុអ្វីតែងតែចោលសំរាមតែផ្តេសផ្តាសបែបនេះទៅវិញ។

3

គួរឱ្យដឹងផងដែរថា​ រូបភាពជនបរទេសដើររើសសំរាមនៅមាត់ព្រែកកំពតត្រូវបានបង្ហោះដោយ ទំព័រហ្វេសប៊ុក Mad Monkey Kampot ថែមទាំងបានរៀបរាប់ជាភាសាអង់គ្លេសថា៖ « Impromptu cleanup at Mad Monkey Kampot! 🌎 🐵 The Mad Monkey team noticed the trash lining the riverside and took it upon themselves to clean it up. The before and after photos are incredible! 😍Shouts to the team here for seeing a problem, being proactive, and getting it cleaned up. It was great to see guests get involved, as well! »។

S35

ដូច្នេះក្រោយពីបានឃើញបែបនេះ ​សង្ឃឹមថាប្រជាជនខ្មែរមួយចំនួនភ្ញាក់រលឹកឡើង ​រួមគ្នាថែរក្សាបរិស្ថាន ​បោះចោលសំរាមនៅក្នុងធុងសំរាម ​មិនសម្រាប់តែប្រទេសជាតិ ​ពោលគឺដើម្បីបរិស្ថាន​ និងសុខភាពខ្លួនឯងផងដែរ៕

4

1

5

2