រំជួលចិត្ត! បុរសសញ្ជាតិចិន-អ៊ីតាលី មួយរូប កាន់ស្លាក « ខ្ញុំមិនមែនជាវីរុស » ដើម្បីប្រឆាំងនឹងការរើសអើងជនជាតិចិន (មានវីដេអូ)

ជាការពិតណាស់ ដោយសារតែវីរុសកូរ៉ូណាថ្មី ​ផ្ទុះចេញពីទីក្រុងវ៉ូហាន ខេត្តហ៊ីប៉ីប្រទេសចិន ​ថែមទាំងរាលដាលដល់បណ្តាប្រទេសដទៃជាច្រើនទៀតនោះ ​ជនជាតិចិនជាច្រើនត្រូវបានគេរើសអើងរហូតប្រទេសខ្លះបានបិទជើងយន្តហោះពីប្រទេសចិន ហើយបណ្តាហាងលក់ទំនិញ ឬហាងអាហារប្រទេសដទៃហាមជនជាតិចិនចូលផងដែរ ។

ដោយសារតែឃើញការរើសអើងជាតិសាសន៍មួយនេះហើយ បុរសម្នាក់ដែលមានសញ្ជាតិចិន-អ៊ីតាលីមួយរូប បានធ្វើរឿងមួយដ៏រំជួលចិត្តមួយដោយឈរកាន់បដាមួយកណ្តាលក្រុង Florence នៃ​ប្រទេស​អ៊ីតាលី ដោយសរសេរជា​បី​ភាសា រួម​មាន អ៊ីតាលី ចិន និង​អង់គ្លេស​ថា ៖

« IO non sono un VIRUS

sono un essere UMANO

Liberami dal pregiudizio

我不是病毒

我是人类

不要对我有歧视

I’m not a VIRUS

I’m a HUMAN

Eradicate the prejudice » មានន័យជាភាសាខ្មែរថា ខ្ញុំ​មិន​មែន​ជា​មេរោគ​ទេ ខ្ញុំ​ជា​មនុស្ស  រួម​គ្នា​បំបាត់​ការ​រើសអើង ។

Photo_2020 02 07_22 37 09

Photo_2020 02 07_22 37 11


ដោយបុរស​ខាង​លើ​នេះ​ដែរ ក៏ត្រូវ​បាន​ឃើញ​យក​ក្រណាត់​ខ្មៅ​រុំ​ភ្នែក រួម​ទាំង​ពាក់​ម៉ាស់ទៀតផង  ដោយមានមនុស្សម្នាតាមផ្លូវជាច្រើនឆ្ងល់ខ្លាំង  តាមសម្លឹងមើល តែពេលដឹងរឿងរ៉ាវពិតក៏រំជួលចិត្តខ្លាំង នាំគ្នាស្ទុះមកឱបបុរសម្នាក់នេះជាការផ្តល់កម្លាំងចិត្តផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Photo_2020 02 07_22 37 12

Photo_2020 02 07_22 37 18

Photo_2020 02 07_22 37 18 (2)

Photo_2020 02 07_22 37 16

Photo_2020 02 07_22 37 14

Photo_2020 02 07_22 37 13