បន្ទូលចេញពីអង្គម្ចាស់ក្សត្រី សុរិនថន ធ្វើឱ្យប្រជានិស្សិតថៃ សុំខ្មាសប្រជានិស្សិតកម្ពុជា ក្រោមហេតុផលទាំងនេះ !

ដូចយើងបានដឹងហើយថាសព្វថ្ងៃនិស្សិតកម្ពុជាដែលបានទៅសិក្សានៅឯបណ្ដាប្រទេសជាច្រើននៅជុំវិញសកលលោក ។ ចំណែកឯព្រះរាជាណាចក្រថៃ វិញ​ ក៏មាននិស្សិតខ្មែរយើងទៅសិក្សានៅទីនោះគួរឱ្យកត់សម្គាលផងដែរ ។

ដោយឡែកស្រាប់តែនៅថ្ងៃទី ៨​ កុម្ភៈ​នេះ ផេកហ្វេសបុកដែលមានឈ្មោះថា VJ Sinoun បានសរសេររៀបរាប់ថា ៖

Screenshot (35)

ជឿទេថា​ "​ប្រជា​និស្សិត​ថៃពោល​សុំ​ខ្មាស់​និស្សិត​ខ្មែរ​"​

ទីក្រុង​បាងកក​ប្រទេស​ថៃ​ថ្ងៃ​ទី​ ០៧​ មករា​ ឆ្នាំ​ ២០២០​ និស្សិត​ខ្មែរ​ ៥នាក់​ ក្នុង​ចំណោម​និស្សិត​ខ្មែរ​ ១៥នាក់​ ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​ បាន​បញ្ចប់​ការ​សិក្សា​និង​ទទួល​សញ្ញាប័ត្រ​ប្រទាន​ដោយ​​ "ព្រះអង្គម្ចាស់​ក្សត្រិយ៍​ សិរិនថន​"​ នៃ​ព្រះរាជាណាចក្រ​ថៃ​។ ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា​ "រៀន​ល្អ​នឹង​បាន​ការងារ​ល្អ​ សិស្ស​ខ្មែរ​ទៅ​ណា​មក​ណា​ក៏​ឮ​ពាក្យ​ថា​រៀន​ពូកែ​គ្រប់​គ្នា​"។

ដោយ​មាន​ការ​ចុះផ្សាយ​ពត៌មាន​ជាច្រើន​ក្នុង​ប្រទេស​ថៃ​អំពី​សមិទ្ធផល​ក្នុង​ការ​សិក្សា​របស់​និស្សិត​ខ្មែរ​ ​នៃ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​ ទេីប​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ សិស្សនិស្សិត​ គ្រូៗ​ និង​សាស្ត្រាចារ្យ​ជា​ច្រើន​នាក់​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​និស្សិត​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ សាកលវិទ្យាល័យ​រ៉ាមខាំហែង​ ដែល​ជា​សាកលវិទ្យាល័យ​បេីក​តែ​មួយ​គត់​ក្នុង​ប្រទេស​ថៃ​ (Open University)​ ដោយ​ចំណាយ​ពេល​ត្រឹម​ ៣​ឆ្នាំ​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។

ចំពោះ​សាកលវិទ្យាល័យ​បេីក​ពិត​ណាស់​គឺ​ "ងាយ​ក្នុង​ការ​ចុះឈ្មោះ​ចូល​រៀន​ តែ​ពិបាក​ក្នុង​ការ​បញ្ចប់​"​ ចំពោះ​ថ្នាក់​បរិញ្ញាបត្រ​មាន​និស្សិត​ថៃ​មួយ​ចំនួន​ចំណាយ​ពេល​ ៦-៨​ ឆ្នាំ​ទេីប​បញ្ចប់​ការសិក្សា​ពី​ សាកលវិទ្យាល័យ​រ៉ាម​ខាំហែង​។ ព្រោះ​ការ​រៀន​គឺ​គ្មាន​ពិន្ទុ​ជួយ​ រាល់​ការ​បញ្ចប់​ការសិក្សា​គឺ​អាស្រ័យ​លើ​សមត្ថភាព​ខ្លួន​ទាំង​ស្រុង​ ទៅ​រៀន​ក៏​បាន​មិន​ទៅ​ក៏​បាន​ គ្មាន​ការ​ចុះឈ្មោះ​អវត្តមាន​ក្នុង​ថ្នាក់​រៀន​ដេីម្បី​ទទួល​បាន​ពិន្ទុ​ជួយ​​ដូច​សាកលវិទ្យាល័យ​ទូទៅ​ឡើយ​​។

​ផ្ទុយ​ស្រឡះ​ពី​និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​បេីក​ដោយ​ចំណាយ​រយៈពេល​ត្រឹម​តែ​ ៣-៤​ ឆ្នាំ​ប៉ុណ្ណោះ​។ មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ម្នាក់​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​​ប្រាំ​នាក់​បាន​ទទួល​ GPA TOP 1 លើ​ជំនាញ​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ថៃ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​គាត់​ ព្រោះ​ប្រជា​និស្សិត​ថៃ​ផ្ទាល់​គឺ​កម្រ​ណាស់​នឹង​ទទួល​ GPA TOP 1​ ពី​សាកលវិទ្យាល័យ​រ៉ាម​ សូម្បី​តែ​បញ្ចប់​ទាន់​ពេល​មុន​ ៤​ឆ្នាំ​ ក៏​ពិបាក​ផងដែរ​នោះ។

85012620_1532873973537480_8356540623116828672_o

ខណៈ​ត្រៀម​ខ្លួន​មុន​ចូល​គាល់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ក្នុង​សាល​ប្រជុំ​ មាន​គ្រូ​​និង​សាស្ត្រាចារ្យ​ច្រើន​នាក់​និយាយ​ថា​

"​ថៃ​ផ្ទាល់​សុំ​ចាញ់​សម្ថភាព​ការសិក្សា​របស់​និស្សិត​ខ្មែរ​"​។

នេះ​ហើយ​ជា​សមិទ្ធផល​របស់​កូន​ខ្មែរ​ប្រជាជន​ខ្មែរ​យើងប្រទេស​ជិតខាង​យើង​ភ្លឺភ្នែក​មិន​ធម្មតា​ចំពោះភាព​ជោគជ័យ​នេះ។

សូម​អរគុណ​ចំពោះ​ការ​អាន​ដល់​ចប់​ ពី​ខ្ញុំ​ Sinoun Justice ។

ក្រោយពិបានឃើញសារនេះហើយប្រជាជនកម្ពុជាពិតជាមានមោទកភាពណាស់ដែលនិស្សិតខ្មែររបស់យើងបានបង្ហាញនូរលើឆាកអន្តរជាតិអំពីភាពខ្លាំងរបស់ពូជពង្សអង្គររបស់យើង ៕

84800121_2279070365528074_4836471451215200256_o (1)