សុំកុំយល់ច្រលំ! ក្រសួងចេញមុខបកស្រាយ ​ក្រោយប្រទះជនបរទេសដួលសន្លប់នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

កាលពីព្រឹកមិញ ​ថ្ងៃទី ៩ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ម៉ោងខ្ទង់ប្រហែលជា​ ៩ និង ៣០នាទីព្រឹក មានរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ​ក្រោយជនបរទេសមួយរូបស្រាប់តែដួលសន្លប់នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ធ្វើឱ្យគ្រប់គ្នាសង្ស័យជាករណីឆ្លងវីរុសថ្មី។

Fn 2020 02 09 10 49 19 0

តែក្រោយមកខាងក្រសួងសុខាភិបាលបានចេញមុខបកស្រាយហើយថា  ជនបរទេសដែលដួលសន្លប់នេះគ្រាន់តែមានបញ្ហាសុខភាពខ្យល់គរតែប៉ុណ្ណោះ ដោយក្រោយការដួលសន្លប់ភ្លាមៗ ជនបរទេសរូបនោះ ត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ហើយក៏បានដឹងខ្លួនឡើងវិញផងដែរ ហើយជនបរទេសនេះក៏មិនបានឡើងកំដៅដែលជារោគសញ្ញាវីរុសថ្មីនោះទេ។

Fn 2020 02 09 12 09 06 0

Fn 2020 02 09 10 54 06 0

គួរឱ្យដឹងផងដែរថា ជនបរទេសដួលសន្លប់រូបនេះ ​ជាជនជាតិយ៉េមែន មានឈ្មោះ EBRAHIM MAHRAM ALI ABDO ដែលក្រោយការដឹងខ្លួន ​ជនបរទេសនេះក៏បានទៅព្រលានយន្តហោះដើម្បីបន្តដំណើរទៅប្រទេសម៉ាឡេស៊ិដែរ ​តែត្រូវយន្តហោះចេញចោលបាត់ទៅហើយ៕

Fn 2020 02 09 11 55 36 0