មកដឹងខ្លះៗពីស្នេហាដ៏ជូរចត់របស់សង្សារចាស់ Joker

Harleen Frances Quinzel គឺជាកូនស្រីច្បងនៅក្នុងគ្រួសារដែលមានជីវភាពមធ្យមម្នាក់នាងមានប្អូនប្រុសកំពូលកូរ២អ្នក នាងជាមនុស្សម្នាក់ដែលមានអត្តចរិតខុសគេតាំងពីដើម ប៉ុន្តែនាងគឺពិតជាអគុណចំពោះជីវិតដែលជាបងស្រីគេម្នាក់នេះណាស់ព្រោះនាងមិនសូវត្រូវមាត់ពីសំណាក់ឪពុកម្តាយរបស់នាងនោះទេ ❤️

កាលរៀននៅឯវិទ្យាល័យ Harley មិនសូវជាសិស្សដែលរៀនពូកែនោះទេ ប៉ុន្តែអ្វីដែល Harley មាននោះគឺភាពវ័យឆ្លាតនិងរូបរាងដ៏ស្រស់ស្អាតរបស់នាង ( នាងតែងតែប្រើប្រាស់ភាពស្រស់ស្អាតរបស់នាងដើម្បីទទួលបានពិន្ទុជានិច្ច ) ហើយដោយសារតែ Harly មានរូបសម្រស់ស្រស់ស្អាតដូច្នេះហើយមានមនុស្សជាច្រើនណាស់ដែលតែងតែចង់បាននាងមកថ្នាក់ថ្នម​ ។

បើយើងនិយាយអំពីប្រវត្តិស្នេហាមុនជួប Mr. J វិញ Harly ក៏ធ្លាប់មានមនុស្សម្នាក់ដែលជាម្ចាស់បេះដូងរបស់នាងផងដែរ ហើយគេនោះហើយដែលធ្វើអោយ Harly ក្លាយទៅជាមនុស្សម្នាក់ដែលចូលចិត្តនូវភាពរូមែនទិច ( អេតមីនភ្លេចឈ្មោះបាត់😕🥺 ) ដោយសារតែពួកគេស្រលាញ់គ្នាហើយដើរជាមួយគ្នាត្រូវយ៉ាងនេះហើយទើបធ្វើអោយទំនាក់ទំនងរបស់ពួកគេមានភាពរលូនទៅមុខជាលំដាប់ ។ រហូតដល់ថ្ងៃមួយដោយសារតែភាពរូមែនទិចរបស់គូរស្នេហ៍នាង ក៏បានធ្វើអោយមនុស្សម្នាក់ដែលជាប្អូនប្រុសបង្កើតរបស់នាងបានស្លាប់ហើយគូស្នេហ៍របស់នាងក៏ត្រូវបានដាក់ទោសអោយជាប់ពន្ធនាគារ ពេលនោះហើយជាពេលដែល Harley ខូចចិត្តជាពេលណាៗទាំងអស់ ហើយនាងក៏សម្រេចចិត្តសុំបែបគ្នាចាប់ពីពេលនោះមក 💔😪។

518eFJIHmIL

ដោយសារតែទទួលរងនូវឥទ្ធិពលដ៏ឈឺចាប់បែបនេះហើយទើបធ្វើអោយ Quinn ក្លាយទៅជាមនុស្សមួយដែលកាត់ផ្តាច់ពីសង្គមខាងក្រៅ នាងក្លាយទៅជាមនុស្សម្នាក់ដែលមិនសូវនិយាយស្តីច្រើននោះទេ ពេលគឺនាងគិតតែពីខិតខំរៀនសូត្រ👨‍🎓👩‍🔬រហូតបានប្រលងជាប់ក្លាយទៅជាវិជ្ជបណ្ឌិតម្នាក់នៅក្នុងមន្ទីពេទ្យវិកលចរិកមួយ ។ នៅពេលដែលនាងបានចុះមកបំពេញការងារ នាងក៏បានជួបជាមួយនិងបុរសម្នាក់ដែលមានអត្តចរិតខុសប្លែកពីមនុស្សដ៏ទៃ ហើយម្នាក់នោះក៏បានក្លាយទីជាបន្ទុកធំដល់នាង Quinn ត្រូវមានតួនាទីមើលថែគេអោយបានល្អបំផុត ក្រោយមកអ្នកទាំងពីក៏កើតមានអារម្មណ៍ស្រលាញ់នៅលើគ្នា ( មិនបាច់អេតមីនប្រាប់ក៏ដឹងដែរមែនទេថាជានរណា 😃🃏🤡 ) ហើយចាប់ពីពេលនោះមក Harleen Frances Quinzel ក៏បានដូរឈ្មោះរបស់នាងទៅជា Harly Quinn ដែលឈ្មោះមួយនេះត្រូវបានបុរសជាទីស្រលាញ់ Joker របស់នាងដាក់អោយដោយផ្ទាល់ ។ 🔥💐

Tumblr_mqfwj3LEzf1r1k5gho1_500

នៅក្នុងជីវិតជាគូរសង្សារនិងគ្នា Harley តែងតែស្រមៃថារូបគេនិងមានពេលវេលារូម៉ែនទិចជាមួយនិងគូរស្នេហ៍របស់នាងដូចអ្នកដ៏ទៃ 😚👫💏។ ប៉ុន្តែគ្រប់យ៉ាងដែលនាងទទួលបានពី Joker គឺតែងតែខុសពីក្តីស្រមៃ ។ Joker មិនបានគិតពី Quinn ដូចដែលនាងបានគិតនោះទេ គឺគេគិតតែពីម៉្យាងគត់គឺធ្វើយ៉ាងណាអោយទីក្រុង Gotham ច្របូកច្របល់ ជាពិសេសគឺធ្វើយ៉ាងណាអោយតែ Batman មានគ្រោះថ្នាក់ ( ត្រឹមមានពិការតែមិនដល់ថ្នាក់ស្លាប់ ☠️🦇 ) ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយក៏ Harley មិនដែលបោះបង់ចោលនៅក្តីស្រលាញ់របស់នាងនោះដែរ 😒នាងសុខចិត្តទ្រាំហើយគ្រប់យ៉ាងក៏ព្រោះតែក្តីស្រលាញ់ដ៏ធំធេងរបស់នាង😕💔 ។ រហូតដល់ថ្ងៃមួយនាងក៏ត្រូវជួបរឿងដែលទ្រាំលេងបាន ហើយដោយសារតែទ្រាំនិងទង្វើដែល Joker ប្រមាថមើលងាយទៅនឹងសេចក្ដីស្រលាញ់របស់នាងជ្រុលលើសពេល Quinn ក៏បានបង្ខំចិត្តបែកគ្នាជាមួយនិង Joker ។

Thumb2 Joker And Harley Quinn Artwork Supervillain Dc Comics Joker

Img_0273

ក្រោយពីពេលបែកគ្នារួចមក Quinn ក៏បានមកប្រមែប្រមូលគ្នីគ្នាដោយក្នុងចិត្តគិតថាត្រូវធ្វើយ៉ាងណាអោយតែឈ្នះអតីតសង្សាររបស់ខ្លួន 😎 ហើយចំណែកឯ Mr. J របស់យើងវិញក៏មិនបាននៅស្ងៀមនោះទេ គេតែងតែរិះរកមធ្យោបាយណាដើម្បីបំផ្លាញផែនការរបស់ Quinn 🤔🧐 ។