សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មើលឱ្យហើយទៅគូស្នេហ៍ដែលបែកគ្នា! មួយគូនេះស្រលាញ់គ្នា​៥ឆ្នាំ ​៤ឆ្នាំក្រោយបានជួបគ្នា សន្យាកែប្រែ ​១ខែក្រោយចូលដណ្តឹងអូនតែម្តង

By Shield

February 09, 2020

ធម្មតាចានក្នុងរាវរមែងតែងមានការប៉ះទង្គិចគ្នា ​ឯស្នេហាប្រុស និងស្រី ទោះស្រលាញ់គ្នាយ៉ាងណា ក៏គង់តែមានការឈ្លោះប្រកែកគ្នាតិចតួច ​តែបញ្ហាស្នេហាខ្លះ អាចរង្គោះរង្គើដល់បែកបាក់គ្នាក៏មាន។

ដោយការបែកគ្នានេះ ​គូស្នេហ៍ខ្លះក៏បែកគ្នាជារៀងរហូត ​ឯគូស្នេហ៍ខ្លះព្រហ្មលិខិតអាចតម្រូវឱ្យជួបគ្នាជាគូគាប់។

ជាក់ស្តែងថ្មីៗនេះ ​គូស្នេហ៍មួយគូធ្វើឱ្យគ្រប់គ្នារំភើបខ្លាំង ដោយសារតែពួកគេជាគូស្នេហ៍ដែលស្រលាញ់គ្នាដល់ទៅ៥ឆ្នាំ ​ហើយបានបែកបាក់គ្នា ៤ឆ្នាំ  តែចុងក្រោយពួកគេក៏បានជួបគ្នាវិញជាគូគាប់រហូតបានចូលរោងការទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក Vorn Sreykuach បានរៀបរាប់ប្រវត្តិស្នេហារបស់ខ្លួនថា ៖ « ស្រលាញ់គ្នាជិត5ឆ្នាំ​😍បន្ទាប់មកបងក៏ចាកចេញទៅ😔4ឆ្នាំក្រោយបង​chatមក​ បងថា​“បងកែប្រែគ្រប់យ៉ាង​ បងសុំមេីលថែអូនម្តងទៀត”ត្រូវគ្នាបាន1ខែបងចូលស្តីតែម្តង😂 អរគុណដែរចូលមកលេីកនេះហ៊ាន​ច្បាស់លាស់ជាមួយអូន​ ☺ អរគុណដែរព្រមកែដេីម្បីអូន​ តែសូមឲ្យកែរហូតណា​😂😂😂​»។