ខ្យល់បក់ល្វើយៗ! ​ប្រុសៗអើយ ​តោះសាកខោខ្លីទម្លុះមេឃនេះមើល៍ ​ដឹងតែត្រជាក់ស្រួលខែក្តៅ

ឱ្យតែដល់ខែក្តៅ ​ឬពេលទៅលេងសមុទ្រម្តងៗ ​ពិតណាស់ ប្រុសៗចូលចិត្តស្លៀកខោខ្លី  ដើម្បីបំបាត់ភាពស្អុះស្អាប់  តែបើចង់កាន់តែត្រជាក់ស្រួលទៀតនោះ ​ការកែច្នៃម៉ូតខោទម្លុះមេឃសម្រាប់បុរសថ្មីនេះពិតជាធ្វើឱ្យប្រុសៗពេញចិត្តមិនខាន។

Sh0rts1

ខោម៉ូតថ្មីមួយនេះ ​ត្រូវបានគេដឹងថាជាខោខ្លី ​តែច្នៃចេញពីក្រណាត់កៅស៊ូ ​តែមានភាពរឹងមាំ ​ជាពិសេសមិនមានភាពក្តៅហប់នោះឡើយ  ដោយអាចស្លៀកយកតែម្តងគ្រាន់តែស្លៀកខោទ្រនាប់បុរសពីក្នុងតែប៉ុណ្ណោះ ។

ខោខ្លីនេះ ត្រូវបានគេដឹងថាជាម៉ាក MaverickSwim មានតម្លៃ $26.99 នៅក្នុង ​eBay   ដោយខោនេះត្រូវបានគេពេញនិយមថាអាចស្លៀកងូតទឹកសមុទ្របាន ​បង្កប់នូវភាពត្រជាក់ស្រួល ​ងាយស្លៀក  ថែមទាំងមើលទៅស៊ិចស៊ីពិសេសតែម្តង។

យ៉ាងម៉េចដែរ ប្រុសៗយើងចង់ស្លៀកខោម៉ូតថ្មីអត់?

ប្រភព៖ being

Sh0rts2

Sh0rts4

Sh0rts3